Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​​​ត្រៀម​ដក​​កង​កម្លាំង​ និង​ធនធាន​​ចេញ​ពី​អង្គភាព​ NATO

បានផុស

នៅ

​សហ​រដ្ឋ​អាមេរិក​គ្រោង​នឹង​កាត់​បន្ថយ​ចំនួន​កងកម្លាំង​​​ ​ដែល​បាន​ឈរ​ជើង​នៅ​ក្នុង​មជ្ឈ​មណ្ឌល​បញ្ជា​ការ​សំខាន់ៗ​របស់​អង្គ​ការ​ណាតូ (NATO) ជា​វិធាន​ការ​មួយ​​អាច​​បង្កើន​​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ​អំពី​ការ​ប្តេ​ជ្ញា​ចិត្ត​របស់​ទីក្រុង​វ៉ាស៊ីន​តោន​ចំពោះ​សម្ព័ន្ធ​ភាព។​ ​យោង​ការ​ផ្សាយ​របស់ Arab News​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ត្រាំ និង​ លោក  Pete Hegseth. Reuters

ប្រភព​ដែល​សុំមិនបញ្ចេញ​ឈ្មោះ​ដើម្បី​ពិភាក្សា​ពី​ការ​សន្ទនា​ការ​ទូត​ឯក​ជន​បាន​និយាយថា៖«ជាផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​ រដ្ឋ​បាល​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ទាក់​ទង​ទៅ​បណ្តាលរដ្ឋ​មួយ​​ចំនួន​នៅ​អឺរ៉ុប ដោយ​បញ្ជាក់​ជំហរ​ថា ស​ហ​រដ្ឋ​អា​មេរិក​នឹង​លុប​ចោល​​ទីតាំង​ឈរជើង​​​​ប្រហែល ២០០ របស់​កងទ័ព​អាមេរិក ពី​អង្គ​ភាព​ណា​តូ​ ដែលបាន​​ត្រួត​ពិនិត្យរួច​ ជាពិសេស​នឹងមាន​ការ​​រៀប​ចំ​ផែន​ការ​ប្រតិបត្តិ​ការ​យោធា»។

តាម​​​​​ការ​ផ្សាយ​​របស់​​សារព័ត៌មាន ARAB NEWS, ប្រភពដដែល បាន​​ឱ្យ​ដឹង​ថា ក្នុង​ចំណោមនោះ អង្គភាព​​នឹង​ត្រូវ​រង​ការ​ប៉ះ​ពាល់​ គឺ​មជ្ឈម​ណ្ឌល​ស៊ើប​ការណ៍​សម្ងាត់​ណាតូ ដែល​មាន​មូល​ដ្ឋាន​នៅ​ចក្រ​ភព​អង់​គ្លេស និង​ទី​បញ្ជា​ការ​កង​កម្លាំង​ប្រតិបត្តិ​ការ​ពិសេស​សម្ព័ន្ធ​មិត្ត​នៅ​ទី​ក្រុង​ប្រ៊ុច​សែល។

ប្រភព​បាន​បន្ត​ទៀត​ថា​៖ «នា​វា STRIKFORNATO ដែល​មាន​មូល​ដ្ឋាន​នៅ​ព័រ​ទុយ​ហ្គាល់ ​គ្រប់​គ្រង​ប្រតិបត្តិ​ការ​ក្នុង​ដែន​សមុទ្រ​មួយ​ចំនួន ក៏​នឹង​ត្រូវ​កាត់​បន្ថយ​ផង​ដែរ​ ក៏ដូច​ជា​អង្គភាព​មួយ​ចំនួនទៀត​​ ដែល​ស្រដៀ​គ្នានឹង NATO»។

ប្រភព​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​អាមេរិក​សម្រេច​ចិត្ត​កាត់​បន្ថយ​ចំនួន​​កងកម្លាំង​​​ចេញ​ពី​អង្គភាព​ NATO នោះ​ទេ ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​នេះ​មាន​លក្ខណៈ​ទូលំ​ទូលាយ​ជា​មួយ​នឹង​ចេតនា​​របស់​រដ្ឋបាល លោក ដូណាល់ ត្រាំ ក្នុង​ការ​ដក​ធនធាន​បន្ថែម​ទៀត​ទៅ​កាន់តំបន់​ Western Hemisphere ដែលគ្របដណ្តាប​​នៅ​​​តំបន់​ទ្វិប​អាមេរិក​ទាំងមូល​​។​

​ទោះបី​​យ៉ាង​​ណា​​ ក្នុង​​ប៉ុន្មាន​​សប្តាហ៍​​ថ្មីៗ​នេះ រដ្ឋបាល​​របស់​​លោក ដូណាល់​ ត្រាំ ​បានធ្វើការ​​​ព្រមាន​​ជា​​ថ្មី​​ម្តង​​ទៀត ​​ចំពោះ​បណ្តា​ប្រទេស​​ទូទាំង​​អឺរ៉ុប។

មិន​តែ​ប៉ុណ្ណោះ កាល​​ពី​​ដើម​ខែ​ធ្នូ​ មន្ត្រីមន្ទីរបញ្ចកោណ (Pentagon) បានប្រាប់ក្រុមអ្នកការទូតថា៖«សហរដ្ឋអាមេរិកចង់ឱ្យអឺរ៉ុបទទួលរ៉ាប់រងលើសមត្ថភាពការពារជាតិរបស់អង្គការណាតូ (NATO) ចាប់តាំងពីកិច្ចការចារកម្ម រហូតដល់គ្រាប់មីស៊ីល ត្រឹមឆ្នាំ២០២៧ ជាកំហិត ពេលវេលាមួយដែលមន្ត្រីអឺរ៉ុបយល់ថាមិនអាចទៅរួចឡើយ»។

គួរ​ឱ្យ​ដឹង​ផងដែរ​ថា​ នៅ​ក្នុងសប្តាហ៍​ដំបូងនៃ​ឆ្នាំ២០២៦ លោក ត្រាំ បាន​ដាក់​គោល​ដៅ​ក្នុង​​យុទ្ធ​នាការ​ដ៏​យូរ​អង្វែង​របស់លោក ដើម្បីទទួល​បាន​កោះ​ Greenland ដែល​ជា​ទឹក​ដី​របស់ប្រទេស​​ដា​ណឺម៉ាក​។

ការណ៍នេះ​ធ្វើ​ឱ្យ​មន្ត្រី​នៅ​ទី​ក្រុង Copenhagen របស់​ប្រទេសដាណឺម៉ាក និង​ទូទាំង​ទ្វីប​អឺរ៉ុប​ ខឹងសម្បារ​​ដែល​ពួកគេ​ភាគ​ច្រើន​ជឿ​ថា ​វា​ការ​ឈ្លាន​ពាន​ទឹក​ដី និង​រក​មធ្យោបាយ​ដើម្បី​​បញ្ជប់​​សម្ព័ន្ធ​ភាព​នៃអង្គភាព​ណាតូ។

ដោយ​ឡែក កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ​​​ លោក ដូណាល់ ត្រាំ​ បានលើក​ឡើង​ថា លោក​នឹង​ដាក់​សម្ពាធ​​លើ​ប្រទេស​មួយ​ចំនួន​របស់​អង្គ​ការ​ណាតូ​ ជា​មួយ​នឹង​ពន្ធ​គយ ​ចាប់​ពីថ្ងៃ​ទី​១ខែកុម្ភៈ ដោយ​សារ​ការ​គាំទ្រ​របស់​ពួក​គេ​លើ​អធិប​តេយ្យ​ភាព​របស់​ដាណឺម៉ាក​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម