ព័ត៌មានអន្ដរជាតិ
ប្រៀបធៀបត្រួសៗ អំពីកម្លាំងយោធារវាងអាមេរិកនិងអ៊ីរ៉ង់
ពេលនេះស្ថានការណ៍អាមេរិក-អ៊ីរ៉ង់ ប្រៀបបាននឹងគ្រាប់បែករៀបនឹងផ្ទុះ ដោយលទ្ធភាពនៃការផ្ទុះសង្គ្រាមបានឈានដល់ចំណុចមួយ ធ្វើឲ្យគ្រប់គ្នាព្រួយបារម្ភ។

អាមេរិកក៏បង្ហាញសាច់ដុំយោធា ថែមទាំងបញ្ជូនសព្វាវុធច្រើនសន្ធឹកទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរ ធ្វើឲ្យអ្នកវិភាគជឿថា មិនយូរទេអាមេរិកនឹងបើកការវាយប្រហារលើអ៊ីរ៉ង់ ហើយ។
យ៉ាងណា នរណាក៏ដឹងដែរថា បើនិយាយពីកម្លាំងយោធាវិញ គឺអ៊ីរ៉ង់ មិនអាចប្រៀបផ្ទឹមនឹងអាមេរិកបានទេ ព្រោះតែអាមេរិកជាមហាអំណាចពិភពលោកទៅហើយ។
ដូច្នេះកម្ពុជាថ្មី សូមបង្ហាញជូននូវការប្រៀបធៀបត្រួសៗអំពីកម្លាំងយោធារវាងប្រទេសទាំងពីរ៖
ចំណាត់ថ្នាក់ពិភពលោក
យោងតាម WION, សហរដ្ឋអាមេរិកឈរនៅលំដាប់ថ្នាក់លេខ ១ លើពិភពលោក ដែលគាំទ្រដោយកញ្ចប់ថវិកាការពារជាតិដ៏មហិមាជាង ៨៩៥ ពាន់លានដុល្លារ រីឯប្រទេសអ៊ីរ៉ង់វិញ ស្ថិតនៅលំដាប់ថ្នាក់លេខ ១៦ ជាមួយនឹងការចំណាយប្រហែល ១៥ ពាន់លានដុល្លារ ដែលធ្វើឲ្យសហរដ្ឋអាមេរិកមានឧត្តមភាពផ្នែកហិរញ្ញវត្ថុលើធនធានយោធាស្ទើរតែ ៦០ ទល់នឹង ១ បើធៀបនឹងអ៊ីរ៉ង់។
កងទ័ពសកម្ម
យោធាសហរដ្ឋអាមេរិកមានកងកម្លាំងសកម្មប្រមាណ ១.៣ លាននាក់ បើធៀបនឹងអ៊ីរ៉ង់ ដែលមាន ៦១០,០០០ នាក់។ យ៉ាងណា អ៊ីរ៉ង់មានកងទាហានប៉ារ៉ាដ៏ធំ រួមមានកងជីវពល បាស៊ីជ និងកងឆ្មាំបដិវត្តន៍ ដែលជួយបង្កើនកម្លាំងមនុស្សសរុបសម្រាប់យុទ្ធសាស្ត្រការពារតំបន់របស់ខ្លួន។
កងទ័ពអាកាស
កងទ័ពអាកាសសហរដ្ឋអាមេរិកប្រតិបត្តិការយន្តហោះយោធាជាង ១៣ ០០០ គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី ៥ ដ៏ទំនើបដូចជា F-22 និង F-35ជាដើម រីឯកងទ័ពអាកាសរបស់អ៊ីរ៉ង់វិញ មានទំហំតូចជាងខ្លាំងណាស់ និងចាស់ៗ ដោយពឹងផ្អែកលើយន្តហោះប្រហែល ៥៦០ គ្រឿងប៉ុណ្ណោះ។

អាមេរិកមិនត្រឹមតែពឹងលើ F-22 និង F-35 ប៉ុណ្ណោះទេ ប៉ុន្តែក្នុងឆ្នាំ ២០២៦ នេះ អាមេរិកបានចាប់ផ្ដើមដាក់បញ្ចូលយន្តហោះចម្បាំងជំនាន់ទី ៦ (F-47 ឬ Next Generation Air Dominance – NGAD) ក្នុងកម្រិតសម្ងាត់ និងការប្រើប្រាស់ដ្រូនចម្បាំងឆ្លាតវៃ ដើម្បីហោះការពារយន្តហោះដែលមានមនុស្សបើក។ ប្រព័ន្ធ EPAWSS ថ្មីនៅលើយន្តហោះ F-15EX អនុញ្ញាតឲ្យអាមេរិកអាចបំបាំងកាយតាមបែបអេឡិចត្រូនិច ដែលអាចធ្វើឲ្យប្រព័ន្ធការពារអាកាសរបស់អ៊ីរ៉ង់ងងឹតឈង។
ចំណែកអ៊ីរ៉ង់, ដ្បិតយន្តហោះភាគច្រើនជារបស់ចាស់ (ដូចជា F-14 Tomcat និង F-4 Phantom) ក៏ដោយ ប៉ុន្តែក្នុងឆ្នាំ២០២៦ នេះ អ៊ីរ៉ង់បានចាប់ផ្ដើមទទួលយន្តហោះ Su-35S ពីរុស្ស៊ី ដែលជាយន្តហោះជំនាន់ទី ៤.៥ ដ៏មានឥទ្ធិពល និងអាចតតាំងជាមួយយន្តហោះអាមេរិកបានក្នុងចម្ងាយជិត។
កម្លាំងជើងទឹក និងយុទ្ធសាស្ត្រនាវាផ្ទុកយន្តហោះ
កងទ័ពជើងទឹកសហរដ្ឋអាមេរិក គឺជាកម្លាំង «សមុទ្រទឹកជ្រៅ» កម្រិតសកល ដែលមាននាវាផ្ទុកយន្តហោះ ១១ គ្រឿង និងនាវាពិឃាត ៨១ គ្រឿង រីឯអ៊ីរ៉ង់វិញ ប្រតិបត្តិការកងទ័ពជើងទឹកបែប «ទឹកសមុទ្រក្បែរឆ្នេរ» ដែលផ្ដោតលើឈូងសមុទ្រពែរ្ស ដោយប្រើប្រាស់នាវាមុជទឹក មីន និងហ្វូងទូកល្បឿនលឿនបំពាក់អាវុធ ដើម្បីរំខានដល់នាវាសត្រូវ ជាជាងការបើកការប្រយុទ្ធគ្នានៅលំហសមុទ្រ។
មីស៊ីល
របាយការណ៍នានាប៉ាន់ប្រមាណថា សហរដ្ឋអាមេរិកមានមីស៊ីលសរុបក្នុងឃ្លាំងចន្លោះពី ២៥ ០០០ ទៅ ៣០ ០០០ គ្រាប់ ក្នុងគ្រប់ប្រភេទអាវុធ រីឯអ៊ីរ៉ង់វិញ ផ្ដាច់មុខនូវឃ្លាំងមីស៊ីលបាលីស្ទិក ធំជាងគេបំផុតនៅតំបន់មជ្ឈិមបូព៌ា ដោយមានមីស៊ីលជាង ៣ ០០០ គ្រាប់។
នុយក្លេអ៊ែរ
សហរដ្ឋអាមេរិក គឺជាមហាអំណាចនុយក្លេអ៊ែរដែលត្រូវបានទទួលស្គាល់ជាសកល រីឯអ៊ីរ៉ង់វិញ មិនទាន់មានអាវុធនុយក្លេអ៊ែរនៅឡើយទេ ប៉ុន្តែត្រូវបានចាត់ទុកថាជា «រដ្ឋត្រៀមលក្ខណៈ» ដោយសារតែការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតជិតអាចផលិតអាវុធបាន ដែលចំណុចនេះគឺជាបញ្ហាចម្រូងចម្រាសយ៉ាងខ្លាំងនៅក្នុងការទូតសកល៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


