Connect with us

សេដ្ឋកិច្ច

សាជីវកម្មធានាឥណទានកម្ពុជា ​ផ្តល់ការធានាប្រាក់កម្ចី កើនដល់ជាង ៥០០ លានដុល្លារ​

បានផុស

នៅ

គិតត្រឹមដំណាច់ឆ្នាំ ​២០២៥ ​សាជីវកម្មធានាឥណទានកម្ពុជា ​(CGCC) ​បានផ្តល់​ការ​ធា​នា​លើកម្ចី​អាជីវកម្ម ​ដល់សហគ្រាសខ្នាតមីក្រូ តូច និង​មធ្យម ​(MSMEs) ​ចំនួន ​៩៥៥៦ ​កម្ចី​ ស្មើនឹងទំហំទឹក​ប្រាក់​ឥណទានចំនួន ​៥២១ ​លានដុល្លារ​ ​ដែលផ្តល់លទ្ធភាពដល់សហគ្រាស​​មានទុន​បន្តនិរន្តភាព ​និងពង្រីកអាជីវកម្ម ​បន្ទាប់ទទួលរងផល​ប៉ះពាល់​​ដោយសារ​ការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ណូ លីដា អគ្គនាយក ​CGCC​ មានប្រសាសន៍ថា ​សាជីវកម្ម​ធានា​​ឥណ​ទានកម្ពុជា ​បានធានារ៉ាប់រងរហូតដល់ ​៨០% ​នៃ​ប្រាក់កម្ចីរបស់​សហគ្រាស​ខ្នាតតូច និង​មធ្យម ​ខណៈ​រាជរដ្ឋាភិបាល រំពឹងថា ធនា​គារ និង​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ នឹង​អាចមាន​លទ្ធ​ភាព​​ច្រើនជាង​មុន​ក្នុងការបញ្ចេញ​ឥណ​ទាន​តាមតម្រូវ​ការ​ជូន​​​ទៅដល់​សហគ្រាស​ខ្នាតតូច ​និង​មធ្យម។ ​

​CGCC គឺជាសហគ្រាសសាធារណៈ ​ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើន​បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ​

​ផលិតផល និង​សេវាកម្មចម្បងរបស់ ​CGCC រួមមាន ​ការធានាកម្ចីក្នុងវិស័យធនាគារ, ការធានា​សញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅ​កាត់ថា (EPIC)៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម