ព័ត៌មានអន្ដរជាតិ
ពូទីន ប្រាប់ថា រុស្ស៊ីអត់ខ្វល់រឿង ត្រាំ ចង់បាន Greenland ទេ ប៉ុន្តែរំលឹករឿង រុស្ស៊ីធ្លាប់លក់ Alaska ទៅឲ្យអាមេរិក
ជាការថ្លែងដ៏កម្រពាក់ព័ន្ធរឿងអាមេរិកចង់បានកោះ Greenland, មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានរំលឹករឿងពីអតីតដែលរុស្ស៊ីធ្លាប់លក់ Alaska ទៅឲ្យអាមេរិក។ ជាមួយនឹងការរំលឹកនោះ លោកពូទីន ក៏បញ្ជាក់ដែរថា សម្រាប់មហិច្ឆតារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់ក្រសោបយកកោះ Greenland មិនមែនជាក្តីកង្វល់របស់រុស្ស៊ីឡើយ។

លោកពូទីនលើកឡើងបែបនេះ ក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខជាតិ និងត្រូវបានយកមកផ្សាយដោយគេហទំព័រ First Post នៅថ្ងៃព្រហស្បតិ៍ទី២២ខែមករាឆ្នាំ២០២៦។
ក្នុងអំឡុងពេលនោះ លោកពូទីនថ្លែងថា៖ «អ្វីដែលកើតឡើងចំពោះកោះ Greenland មិនមែនជារឿងដែលយើងត្រូវចេះដឹងឡើយ។ តាមពិតទៅ ប្រទេសដាណឺម៉ាក តែងតែប្រព្រឹត្តដាក់ Greenland ក្នុងនាមជាអាណានិគម ហើយមានសភាពតឹងរ៉ឹង ដ្បិតថាមិនចង់និយាយពាក្យឃោរឃៅក៏ដោយ។ យ៉ាងណា នោះជារឿងផ្សេងដាច់ដោយឡែក ហើយខ្ញុំសង្ស័យថា ប្រហែលជាគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងរឿងនេះទេឥឡូវ»។

លោក ពូទីន បន្តថា ស្ថានភាពនេះ ធ្វើឲ្យលោកនឹកឃើញដល់ការលក់រដ្ឋ Alaska ទៅឲ្យអាមេរិកក្នុងសតវត្សរ៍ទី១៩។ លោកប៉ាន់ប្រមាណតម្លៃបច្ចុប្បន្នរបស់កោះ Greenland ថាមានចន្លោះពី ២០០ ទៅ ២៥០ លានដុល្លារ។
សូមជម្រាបថា រុស្ស៊ីបានលក់ Alaska ទៅឲ្យអាមេរិក ក្នុងឆ្នាំ១៨៦៧ ដោយមូលហេតុមានបញ្ហាហិរញ្ញវត្ថុ។ ដំណើររឿងគឺថា បន្ទាប់ពីចាញ់ សង្គ្រាម Crimea រុស្ស៊ីបានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងត្រូវការប្រាក់សុទ្ធជាចាំបាច់ដើម្បីស្រោចស្រង់រតនាគារជាតិ។

Alaska ស្ថិតនៅឆ្ងាយពីរុស្ស៊ីខ្លាំងពេក ហើយពិបាកក្នុងការដឹកជញ្ជូនស្បៀង និងកងទ័ពទៅការពារ។ រុស្ស៊ីបារម្ភថា ប្រសិនបើមានសង្គ្រាមកើតឡើង សត្រូវរបស់ពួកគេគឺ ចក្រភពអង់គ្លេស ដែលគ្រប់គ្រងកាណាដានាពេលនោះ នឹងអាចវាយយក Alaska បានដោយងាយ។
ម្យ៉ាង កាលនោះ រុស្ស៊ីយល់ថា Alaska មានតែស្បែកសត្វប៉ុណ្ណោះ ដោយពួកគេមិនទាន់ដឹងថាមានមាស និងប្រេងដ៏មហិមានៅក្រោមដីនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


