Connect with us

ព័ត៌មានអន្ដរជាតិ

គោលនយោបាយ «ប្រពន្ធ១ប្តី៤» កំពុងបង្កភាពចម្រូងចម្រាសនៅ ថៃ

បានផុស

នៅ

គោលនយោបាយប្រពន្ធ១ប្តី៤ដែលដាក់ចេញដោយបេក្ខជននាយករដ្ឋមន្រ្តីគណបក្សជម្រើសថ្មី កំពុងបង្កភាពចម្រូងចម្រាសនិងផ្ទុះការវែកញែកនៅប្រទេសថៃ ដោយពេលនេះ បេក្ខជនតំណាងរាស្ត្រមណ្ឌល ៤ ក្នុងទីក្រុងបាងកក នៃគណបក្ស Palang Pracharath បានចេញមុខរិះគន់ ហើយដាក់សំណើរួចហើយទៅគណបក្សកម្មការរៀបចំការបោះឆ្នោត (EC) ដើម្បីស៊ើបអង្កេត។

លោក Mongkolkit Suksintharanont (រូបថត៖ Khaosod)

តាមការផ្សាយរបស់ Thaiger កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមករាឆ្នាំ២០២៦ លោក Ruangrai Leekitwattana បានដាក់សំណើទៅ​ EC ដើម្បីឲ្យស៊ើបអង្កេតថាតើ គោលនយោបាយដែលដាក់ចេញដោយលោក Mongkolkit Suksintharanont គឺជាការរំលោភច្បាប់បោះឆ្នោតដែរឬក៏អត់។

លោក Ruangrai បានឲ្យដឹងថា លោកបានផ្ញើលិខិតតាមរយៈប្រៃសណីយ៍ EMS ដើម្បីស្នើឲ្យ EC ធ្វើការស៊ើបអង្កេតថាតើគោលនយោបាយយុទ្ធនាការឃោសនារបស់លោក Mongkolkit គឺជាការរំលោភលើមាត្រា៧៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកសភាឆ្នាំ ២០១៨ ឬយ៉ាងណា។

លោក Ruangrai Leekitwattana (រូបថត៖ Thaiger)

កាលពីសប្តាហ៍មុន បេក្ខជនឈរឈ្មោះបោះឆ្នោតនាយករដ្ឋមន្ត្រី Mongkolkit មកពីគណបក្សជម្រើសថ្មីថៃ បានបង្កភាពភ្ញាក់ផ្អើល តាមរយៈការដាក់ចេញនូវគោលនយោបាយនេះ។

ពេលនោះ លោកបានបង្ហោះសារលើបណ្តាញសង្គមថា៖ «ក្នុងន័យសមភាពយេនឌ័រ ស្ត្រីគួរតែត្រូវបានអនុញ្ញាតឲ្យមានប្តីមិនលើសពី៤នាក់ ប្រសិនបើមានការយល់ព្រមពីគ្នាទៅវិញទៅមក»។

យ៉ាងណា សំណើនេះធ្វើឲ្យអ្នកលេងបណ្តាញសង្គមផ្ទុះការជជែកវែកញែកគ្នាយ៉ាងខ្លាំង ហើយមានអ្នកខ្លះនិយាយថា លោក Mongkolkit មានចេតនាធ្វើបែបនេះ ដើម្បីគ្រាន់តែចង់ឲ្យមនុស្សលើកយកប្រធានបទនេះទៅនិយាយគ្នា ហើយអ្នកខ្លះទៀតជឿថា នេះគ្រាន់តែជាការនិយាយលេងប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម