ព័ត៌មានអន្ដរជាតិ
បេក្ខជនឈរឈ្មោះបោះឆ្នោតនាយករដ្ឋមន្ត្រីថៃម្នាក់ ដាក់ចេញគោលនយោបាយ «ប្រពន្ធ១ ប្តី៤»
បេក្ខជនឈរឈ្មោះបោះឆ្នោតនាយករដ្ឋមន្ត្រីថៃម្នាក់បានបង្កភាពភ្ញាក់ផ្អើល តាមរយៈការដាក់ចេញនូវគោលនយោបាយ ប្រពន្ធ១ ប្តី៤។

បេក្ខជនរូបនេះមានឈ្មោះ Mongkolkit Suksintharanont មកពីគណបក្សជម្រើសថ្មីថៃ ដោយលោកបានបញ្ជាក់ច្បាស់ៗថា គោលនយោបាយនេះអាចអនុញ្ញាតឲ្យស្រ្តីម្នាក់អាចយកប្តី៤នាក់បាន ប្រសិនបើមានការឯកភាពគ្នាក្នុងគ្រួសារ។
តាមការផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី១៣ខែមករាឆ្នាំ២០២៦ លោក Mongkolkit បានបង្ហោះសារលើបណ្តាញសង្គមថា៖ «ក្នុងន័យសមភាពយេនឌ័រ ស្ត្រីគួរតែត្រូវបានអនុញ្ញាតឲ្យមានប្តីមិនលើសពី៤នាក់ ប្រសិនបើមានការយល់ព្រមពីគ្នាទៅវិញទៅមក»។

យ៉ាងណា សំណើនេះធ្វើឲ្យអ្នកលេងបណ្តាញសង្គមផ្ទុះការជជែកវែកញែកគ្នាយ៉ាងខ្លាំង ហើយមានអ្នកខ្លះនិយាយថា លោក Mongkolkit មានចេតនាធ្វើបែបនេះ ដើម្បីគ្រាន់តែចង់ឲ្យមនុស្សលើកយកប្រធានបទនេះទៅនិយាយគ្នាប៉ុណ្ណោះ។
យ៉ាងណា នេះមិនមែនទើបលើកដំបូងឡើយដែល Mongkolkit ដាក់ចេញគោលនយោបាយបង្កការភ្ញាក់ផ្អើលបែបនេះ។ ពោលកាលពីមុន លោកធ្លាប់បានស្នើឲ្យបង្កើត «កងកម្លាំងអវកាស» សម្រាប់ប្រទេសថៃ, ផ្តល់ការលើកទឹកចិត្តជាសាច់ប្រាក់ដល់ស្ត្រីដែលមានផ្ទៃពោះដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ, ការកំណត់ឲ្យពលរដ្ឋក្នុងវ័យធ្វើការត្រូវហាត់ប្រាណប្រចាំថ្ងៃជាថ្នូរនឹងការឡើងប្រាក់បៀវត្សរ៍ និងការពង្រឹងវិស័យយោធា រួមទាំងលទ្ធភាពនៃការទិញយកអាវុធនុយក្លេអ៊ែរផងដែរ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


