ព័ត៌មានជាតិ
កម្ពុជា-ហុងកុង បង្ហាញពីការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល
កម្ពុជា-ហុងកុង បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល និងសុខភាពសាធារណៈ។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបរវាងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយប្រតិភូដឹកនាំដោយលោក Leung Kwan Ho នាយកប្រចាំតំបន់អាស៊ីអាគ្នេយន៍ នៃការិយាល័យពាណិជ្ជកម្មប្រចាំនៅតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន (Hong Kong Trade Development Council-HKTDC) ក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវការ ដើម្បីពិភាក្សា និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល និងសុខភាពសាធារណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមរយៈជំនួបកាលពីពេលថ្មីៗនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីស្ថានភាព និងទិសដៅអភិវឌ្ឍវិស័យសុខាភិបាល ព្រមទាំងកិច្ចពិភាក្សាពីលទ្ធភាពពង្រឹងការផ្លាស់ប្ដូរអត្ថប្រយោជន៍ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ ជំនាញ និងចំណេះដឹងបច្ចេកទេស ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈ។
លោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការចាប់អារម្មណ៍ និងគោលបំណងសហការរបស់ភាគីហុងកុង ក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ហើយបានបញ្ជាក់ពីជំហររបស់ក្រសួងសុខាភិបាល ពីការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈការបន្តពង្រឹងសេវាសុខភាពបឋមនៅតំបន់ដាច់ស្រយាល ពង្រឹងការធ្វើអភិបាលកិច្ច ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល និងភាពជាអ្នកដឹកនាំ ដើម្បីឈានឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ការកែលម្អគុណភាព និងប្រសិទ្ធភាពសេវាសុខាភិបាល ជូនប្រជាពលរដ្ឋកម្ពុជា។

ភាគីតំណាង Hong Kong Trade Development Council បានបង្ហាញពីសក្ដានុពល បទពិសោធន៍ និងតួនាទីរបស់ហុងកុង ក្នុងការគាំទ្រដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងការតភ្ជាប់ដៃគូ ការផ្លាស់ប្តូរបច្ចេកទេស និងការស្វែងរកឱកាសសហការថ្មីៗ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
ជំនួបនេះត្រូវបានចាត់ទុកថា ជាជំហានដ៏មានសារៈសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហុងកុង ក្នុងវិស័យសុខាភិបាល និងសុខភាពសាធារណៈ ស្របតាមទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕


-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


