Connect with us

ព័ត៌មានអន្ដរជាតិ

គិតតែគ្រឿងអេឡិចត្រូនិក វៀតណាមនាំចេញជាង ១០០ ប៊ីលាន​ដុល្លារ នៅឆ្នាំមុន

បានផុស

នៅ

វៀតណាមបាន​នាំចេញគ្រឿងអេឡិចត្រូនិកប្រមាណ ១០៧,៧៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំ ២០២៦ ទោះបីជាមាន​សម្ពាធពន្ធ និងការគំរាមកំហែងសកលក៏ដោយ​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNA ដែលស្រង់ទិន្នន័យ​ពីគយវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ (២២ មករា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខនេះ បង្ហាញពីកំណើនប្រមាណ ៤៨,៤% ឬ ៣៥,១៥ ប៊ីលាន​ដុល្លារ ធៀបនឹងឆ្នាំ ២០២៤ ខណៈវាស្មើនឹង​​ ២៣% នៃចំណូលសរុបពីការនាំចេញរបស់វៀតណាម។ មែនទែនទៅ គ្រឿងអេឡិចត្រូនិក ដែលរាប់បញ្ចូលទាំងកុំព្យូទ័រ ផលិត​ផល​អេឡិចត្រូនិក និងគ្រឿងបន្លាស់ គឺជាមុខទំនិញដែលមាន​ការនាំចេញគិតជាតម្លៃដ៏ធំបំផុតសម្រាប់វៀតណាម។ ​

ការនាំចេញ​មុខទំនិញដដែល ទៅកាន់សហរដ្ឋអាមេរិកមានតម្លៃ ៤២,០៩ ​ប៊ីលានដុល្លារ ​ដោយកើនឡើងកប់ពពកប្រមាណ ៨១,៤​% ​ខណៈការនាំចេញទៅចិនមានតម្លៃ ១៦,៨៩ ​ប៊ីលានដុល្លារ ដោយ​កើនឡើង ៣៣,៦% ធៀបនឹងឆ្នាំ ២០២៤​។

ចំពោះកំណើនទៅទីផ្សារអាមេរិក កន្លងមកអ្នកវិភាគបាន​បកស្រាយថា បណ្ដាលមកពីបណ្ដាក្រុមហ៊ុននានា សម្រុកនាំចូលទៅអាមេរិក​មុនពេល​ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ផ្ដើម​អនុវត្តពន្ធខ្ពស់ ២០% លើទំនិញ​វៀតណាម​ នៅខែសីហា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម