Connect with us

កីឡា

ក្លិបមកពីលីគ ៣ កំពុងចាប់អារម្មណ៍ Casemiro ក្រោយប្រកាសចាកចេញពី Man United

បានផុស

នៅ

ក្លិបមកពីលីគចំនួន ៣ កំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើការពារ Casemiro បន្ទាប់ពីកីឡាករប្រកាសចាកចេញពី Manchester United នៅចុងបញ្ចប់រដូវកាល ២០២៥-២០២៦ ។

ខ្សែបម្រើការពារ Casemiro
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មករា ឆ្នាំ ២០២៦ ខ្សែបម្រើសញ្ជាតិ ប្រេស៊ីល វ័យ ៣៣ ឆ្នាំ បានប្រកាសជាផ្លូវការហើយ ថា រូបគេនឹងចាកចេញពីទឹកដី Old Traford នៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីរួមរស់បានរយៈពេល ៤ រដូវកាល ពោលតាំងពីរដូវក្តៅឆ្នាំ ២០២២។

ជុំវិញការចាកចេញនេះ កីឡាករបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ ថា៖ «ខ្ញុំនឹងចងចាំ Manchester United ទុកពេញមួយជីវិតរបស់ខ្ញុំ។ ចាប់តាំងពីថ្ងៃដំបូងដែលខ្ញុំដើរចូលក្នុងទីលានដ៏ស្រស់ស្អាតនេះ ខ្ញុំមានអារម្មណ៍រំភើប និងពេញចិត្ត។ ខ្ញុំឥឡូវនេះអាចចែករំលែកជាមួយអ្នកគាំទ្ររបស់យើងចំពោះក្លិបដ៏ពិសេស។ នេះមិនមែនជាពេលវេលានិយាយលាទេ វានៅតែមានអនុស្សាវរីយ៍ជាច្រើនទៀតដែលត្រូវបង្កើតឡើងក្នុងរយៈពេល ៤ ខែខាងមុខ។ យើងនៅតែមានរឿងជាច្រើនដែលត្រូវតស៊ូរួមគ្នា។ ខ្ញុំនឹងផ្តោតអារម្មណ៍ ដើម្បីជួយក្លិបឱ្យទទួលបានភាពជោគជ័យ»។

ខ្សែបម្រើការពារ Casemiro

ក្រោយកីឡាករ ប្រេស៊ីល រូបនេះប្រកាសចាកចេញពី Man United ភ្លាម មានក្លិបក្នុងលីគ ៣ ដែលកំពុងចាប់អារម្មណ៍ចង់បានរូបគេ ក្នុងនោះមានក្លិបមកពីលីគ អារ៉ាប៊ីសាអ៊ូឌីត ប្រេស៊ីល និងលីគអាមេរិក (Major League Soccer)។ ដ្បិតមិនទាន់មានការបង្ហាញក្លិបណាមួយច្បាស់លាស់ ប៉ុន្តែមានក្លិប LA Galaxy មួយមកពីលីគ អាមេរិក ដែលត្រូវបានបង្ហាញច្បាស់លាស់ ថា ចង់បាន Casemiro នៅពេលនេះ។

គួរឱ្យដឹងថា Casemiro នឹងអស់សុពលភាពកិច្ចសន្យាជាមួយ Man United នៅចុងបញ្ចប់រដូវកាលនេះ។ ដូច្នេះ កីឡាកររូបនេះ នឹងក្លាយជាកីឡាករផ្ទេរ ដែលគ្មានតម្លៃខ្លួន៕

ខ្សែបម្រើការពារ Casemiro

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម