ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ជប៉ុន រំលាយសភាថ្ងៃនេះ ក្រោយកាន់តំណែងត្រឹមតែ៣ ខែប៉ុណ្ណោះ
នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi ត្រៀមនឹងរំលាយសភាជាន់ទាបក្នុងថ្ងៃសុក្រនេះ ដោយបើកផ្លូវសម្រាប់ការបោះឆ្នោតមុនកាលកំណត់ នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីលោកស្រីកាន់តំណែងត្រឹមតែ៣ ខែប៉ុណ្ណោះ។ នោះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ KJD ។

យ៉ាងណាមិញ ការរំលាយសភាពភ្លាមៗនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការប៉ុនប៉ងទាញយកអត្ថប្រយោជន៍ពីប្រជាប្រិយភាពរបស់លោកស្រី ដើម្បីជួយគណបក្សកាន់អំណាចឲ្យទទួលបានជ័យជម្នះឡើងវិញ បន្ទាប់ពីការខាតបង់ធំៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកស្រី Takaichi បានជាប់ឆ្នោតក្នុងខែតុលា ឆ្នាំ ២០២៥ ក្លាយជាមេដឹកនាំស្ត្រីដំបូងរបស់ជប៉ុន ដោយកាន់តំណែងបានត្រឹមតែបីខែប៉ុណ្ណោះ ប៉ុន្តែទទួលបានការវាយតម្លៃយ៉ាងខ្លាំងពោលគឺ ៧០ ភាគរយឯណោះ។ ចលនារបស់មេដឹកនាំរូបនេះ នៅក្នុងការរំលាយសភានឹងពន្យារពេលការបោះឆ្នោតលើថវិកាដែលមានគោលបំណងជំរុញសេដ្ឋកិច្ចដែលកំពុងជួបការលំបាក និងដោះស្រាយតម្លៃទំនិញដែលកើនឡើងផងដែរ។
ការរំលាយសភាជាន់ទាបដែលមានសមាជិក ៤៦៥ រូប នឹងត្រូវប្រកាសដោយលោក Fukushiro Nukaga ប្រធានសភា នៅក្នុងសម័យប្រជុំបើកនៅថ្ងៃសុក្រនេះ ដោយត្រួសត្រាយផ្លូវសម្រាប់យុទ្ធនាការរយៈពេល ១២ ថ្ងៃ ដែលចាប់ផ្តើមជាផ្លូវការនៅថ្ងៃអង្គារ។
ចំពោះផែនការរបស់ Takaichi សម្រាប់ការបោះឆ្នោតមុនកាលកំណត់ មានគោលបំណងទាញយកអត្ថប្រយោជន៍ពីប្រជាប្រិយភាពរបស់លោកស្រី ដើម្បីពង្រីកសំឡេងភាគច្រើននៅក្នុងសភាជាន់ទាប។ មិនតែប៉ុណ្ណោះ គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលមានរឿងអាស្រូវ និងសម្ព័ន្ធភាពរបស់ខ្លួន មានសំឡេងភាគច្រើនតិចតួចនៅក្នុងសភាជាន់ទាបដ៏មានឥទ្ធិពលជាង បន្ទាប់ពីការចាញ់ឆ្នោតនៅឆ្នាំ ២០២៤។ សម្ព័ន្ធភាពនេះមិនមានសំឡេងភាគច្រើននៅក្នុងសភាជាន់ខ្ពស់ទេ ហើយពឹងផ្អែកលើការឈ្នះសំឡេងឆ្នោតពីសមាជិកគណបក្សប្រឆាំង ដើម្បីអនុម័តរបៀបវារៈរបស់ខ្លួន។ ចំណែកឯ អ្នកបោះឆ្នោត LDP ជាច្រើនបានផ្លាស់ប្តូរទៅរកគណបក្សប្រឆាំងប្រជានិយមស្តាំនិយម ដែលកំពុងលេចចេញ ដូចជាគណបក្សប្រឆាំងសកលលោក Sanseito ជាដើម។
ទន្ទឹមនឹងនេះ ជប៉ុនក៏កំពុងតែប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងឡើងជាមួយចិន បន្ទាប់ពីលោកស្រី Takaichi បានថ្លែងសុន្ទរកថា នឹងគាំទ្រតៃវ៉ាន់នៃផ្នែកយោធា រហូតធ្វើឲ្យភាគីទីក្រុងប៉េកាំងបង្កើនភាពក្តៅគគុក និងសងសឹកផ្នែកសេដ្ឋកិច្ច និងការទូត ស្របពេលដែលលោក ដូណាល់ ត្រាំ ចង់ឲ្យលោកស្រីចំណាយកាន់តែច្រើនលើអាវុធ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
តើការរំលាយសភា ធ្វើឲ្យនយោបាយការបរទេសជប៉ុនចុះខ្សោយ ឬគេចវេសពីវិបត្តិនយោបាយសកល?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


