Connect with us

ព័ត៌មានជាតិ

មន្ទីរទេសចរណ៍ខេត្តរតនគិរី និងអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចឥតគិតថ្លៃ

បានផុស

នៅ

មន្ទីរទេសចរណ៍ខេត្តរតនគិរី ក្រោមកិច្ចសហការជាមួយ អង្គការ ស្វីសខន់ថាក់ (Swisscontact) តាមរយៈគម្រោងអភិវឌ្ឍជំនាញ (ហូកា) ផ្តល់វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដល់បុគ្គលិក អ្នកគ្រ​ប់គ្រង/ម្ចាស់អាជីវកម្ម ដែលកំពុងបម្រើការងារផ្នែកបដិសណ្ឋារកិច្ចលើជំនាញគេហកិច្ចរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៨- ៣០ ខែមករា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកចូលរួមនឹងទទួលបានការបណ្តុះបណ្តាលលើជំនាញរួមមាន ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច, ប្រណីតភាពនៃសេវាកម្ម, ឧបករណ៍ និងសម្ភារគេហកិច្ច, ក្រណាត់ និងពួក, សម្អាត និងសេវាកម្មបន្ទប់ភ្ញៀវ, រៀបចំសម្រាប់វេនបន្ទាប់, ប្រព័ន្ធរាយការណ៍, ផ្តល់សេវាកម្មគេហកិច្ចបន្ថែម, សម្អាតទីសាធារណៈ, និតិវិធីបោកគក់, ផ្តល់សេវាកម្មបោកគក់សំលៀកបំពាក់។

លោកស្រី គង់ នីវ៉ា អ្នកសម្របសម្រួលការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា) កម្មវិធីអភិវឌ្ឍជំនាញ នៃអង្គការស្វីសខន់ថាក់ (SC) បានប្រាប់កម្ពុជាថ្មីថា ការបណ្តុះបណ្តាលនេះដើម្បីពង្រឹងសមត្ថភាពបុគ្គលិកទៅតាមផ្នែក
និមួយៗ ឱ្យពួកគេទទួលបានជំនាញទន់ និងចេះពិតប្រាកដ។

លោក យុត ហេងលី គ្រូបង្គោលវគ្គបណ្តុះបណ្តាលនេះនៃមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា សម្រាប់ការទទួលចុះឈ្មោះចូលរៀនមានរយៈពេល៣ថ្ងៃ ពីថ្ងៃ ២៣-២៧ ខែ មករា ឆ្នាំ ២០២៦ ដោយគិតមកដល់ពេលនេះការចុះឈ្មោះចូលរៀនជិតគ្រប់ចំនួនកំណត់ហើយ។

តាមរយៈកម្មវិធីនេះ ក្រោយបិទបញ្ចប់សិក្សាអ្នកចូលរួមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពពី ហូកា ពីមន្ទីរទេសចរណ៍ ហើយទទួលបានជំនាញទន់ និងការអនុវត្តន៍ផ្ទាល់ ពង្រឹងជំនាញជាក់លាក់ និង មានសម្ថភាពផ្តល់ សេវាកម្មកាន់តែប្រសើរ៕

 ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម