ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំពីការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាល ក្នុងអំឡុងពេលបិទខ្ទប់
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដា្ឋននគរបាលជាតិ នៅថ្ងៃទី ២០ ខែមេសា បានចេញសេចក្តីណែនាំមួយ ជុំវិញការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាល នៃអគ្គស្នងការដា្ឋននគរបាលជាតិ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា នាយកដ្ឋានអង្គភាព ដែលមានភារកិច្ចបម្រើឱ្យបុព្វហេតុរដ្ឋបាល ត្រូវពិនិត្យ និងចាត់ចែងមន្ត្រីបំពេញការងារប្រចាំថ្ងៃក្នុងចំនួនតិចបំផុត ក៏ប៉ុន្តែអាចធានាបាននូវនិរន្តរភាពការងារ រដ្ឋបាលរបស់អង្គភាពជំនាញនីមួយៗ និងចរន្តដឹកនាំបញ្ហារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ហើយនាយកដ្ឋាន និងអង្គភាព ចំណុះផែនសន្តិសុខ និងផែនប្រឆាំងបទល្មើស ត្រូវចាត់វិធានការកំណត់ និងបែងចែកកម្លាំងឲ្យបានហ្មត់ចត់ សំដៅធានាបាននូវនិរន្តរភាពការងារធានាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងឆ្លើយតប ទាន់ពេលវេលាក្នុងការចេញអន្តរាគមន៍ ដោះស្រាយហេតុការណ៍នៅពេលមានបទបញ្ជាបន្ទាន់។

បើតាមនាយឧត្តមសេនីយ៏ នេត សាវឿន អង្គភាពចំណុះ ត្រូវពិនិត្យប្រមូលផ្តុំ និងបែងចែកកម្លាំង ដោយផ្អែកតាមសភាពការណ៍ និងស្ថានភាពជាក់ស្តែង ហើយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបង្រួមគោលដៅឈរជើង ដោយប្រមូលកម្លាំង សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ពង្រាយកម្លាំងឈរជើងតាមបណ្ដ គោលដៅដែលបានបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ដោយឡែកនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារ ដើម្បីប្រចាំការត្រៀមចេញអន្តរាគមន៍នៅពេលមានហេតុការណ៍ ឬមានបទបញ្ជាពីថ្នាក់ដឹកនាំ។
ចំពោះអង្គភាពដែលមានភារកិច្ចការពារស្ថាប័នរដ្ឋ គោលដៅការទូត សេដ្ឋកិច្ច វប្បធម៌ ឬប្រចាំការ ការពារគោលដៅណាមួយ ដែលមានភូមិសាស្ត្រស្ថិតនៅក្នុងតំបន់បិទខ្ទប់ ប្រធានអង្គភាពសាមីត្រូវគ្រប់គ្រង និងពង្រឹងវត្តមានឈរជើងបំពេញភារកិច្ចនៅតាមគោលដៅរៀងៗខ្លួន ដោយមិនត្រូវអនុញ្ញាតឲ្យកម្លាំងធ្វើដំណើរ ចល័តចេញពីគោលដៅ ឬអង្គភាពឡើយ៕
អត្ថបទ៖កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


