ព័ត៌មានអន្ដរជាតិ
ស្រ្តីថៃ ធ្វើសកម្មភាពសិច ជាមួយបុរសបរទេស លើឆ្នេរខ្សាច់កណ្តាលវាល មិនខ្វល់អ្នកដើរកាត់
ម្តងហើយម្តងទៀត ប្រទេសថៃត្រូវអាម៉ាស់មុខលើពិភពលោកដោយសារតែអំពើអនាចារប្រព្រឹត្តដោយជនជាតិរបស់ខ្លួន ខណៈរឿងហេតុចុងក្រោយនេះ ស្រ្តីជនជាតិថៃម្នាក់បានធ្វើសកម្មភាពសិចទាំងកណ្តាលវាលជាមួយជនបរទេស លើឆ្នេរខ្សាច់ ដោយមិនខ្វល់អ្នកដើរកាត់។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃសុក្រទី២៣ខែមករាឆ្នាំ២០២៦, អ្នកទាំងពីរបានធ្វើសកម្មភាពសិចទាំងកណ្តាលវាលនៅប៉ាតាយ៉ា ប៉ុន្តែត្រូវប៉ូលិសចាប់ខ្លួន ព្រោះថាទីតាំងដែលអ្នកទាំងពីរធ្វើសកម្មភាពគឺនៅចម្ងាយត្រឹមប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីប៉ុស្តិ៍ប៉ូលិស។
ដោយសារតែអ្នកទេសចរជាច្រើនមិនពេញចិត្តចំពោះសកម្មភាពដ៏អាក្រក់បែបនេះហើយប្តឹងទៅប៉ូលិស ទើបប៉ូលិសចាប់ខ្លួនអ្នកទាំងពីរ ហើយបើកការស៊ើបអង្កេតជាបន្ត។
កាលពីខែកញ្ញាឆ្នាំមុន ថៃត្រូវខ្មាសគេពេញពិភពលោកម្តងរួចមកហើយ បន្ទាប់ពីស្រ្តីជាជនជាតិរបស់ខ្លួនម្នាក់ រួមភេទជាមួយទេសចររុស្ស៊ីនៅលើរថយន្តបើកបរតាមផ្លូវ។

តាមរយៈវីដេអូដែលថតបាន គេឃើញនារីថៃនិងទេសចររុស្ស៊ី បានប្រព្រឹត្តអំពើអនាចារនៅលើគូទរថយន្តភីកអាប់ កំពុងបើកបរតាមទីសាធារណៈក្នុងខេត្តភូកេត ដែលនេះជាការបង្ហាញពីភាពអនាធិបតេយ្យរបស់ប្រទេសថៃឲ្យពិភពលោកបានឃើញ។
ស្រ្តីរូបនោះមានវ័យ៤១ឆ្នាំជាអ្នកខេត្តភូកេតផ្ទាល់ ដោយទទួលបានប្រាក់ ១ ០០០បាតពីជនជាតិរុស្ស៊ី ដើម្បីថតវីដេអូនេះបង្កើតជាមាតិកាសម្រាប់បង្ហោះក្នុងបណ្តាញសង្គម។
ក្រោយមកប៉ូលិសក៏បានឃាត់ខ្លួនបុរសជនជាតិរុស្ស៊ីនៅឯអាកាសយានដ្ឋានសុវណ្ណភូមិ ពេលរូបគេប៉ុនប៉ងចាកចេញពីប្រទេសថៃ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


