Connect with us

សេដ្ឋកិច្ច

​ឡាវ​បើកផ្លូវ​ឱ្យ​កម្ពុជា​ ដឹក​ជញ្ជូន​កសិផល​ឆ្លងកាត់​ទៅ​ទីផ្សារចិន​

បានផុស

នៅ

កម្ពុជា​នឹង​អាច​នាំចេញ​កសិផលទៅទីផ្សារចិន​ឆ្លងកាត់​ទឹកដីឡាវ​តាម​ផ្លូវគោក​នៅពេល​ឆាប់ៗ​ខាង​មុខ​នេះ ​បន្ទាប់ពីរដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា និងរដ្ឋមន្ត្រីក្រសួងកសិកម្មឡាវ ​នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ បានចុះ​ហត្ថលេ​ខា​លើកិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ដឹកជញ្ជូន​កសិផល​ (Transit) ឆ្លងកាត់​តាមផ្លូវគោកឡាវ​ទៅទីផ្សារចិន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះគឺជាសមិទ្ធផលថ្មីមួយ​ក្នុងការបង្កើនការតភ្ជាប់ក្នុងតំបន់ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ។​

​លោក ឌិត ទីណា ​រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រ​សាសន៍​ថា​៖ «យន្ត​ការ​ថ្មីនេះ ​នឹងជួយបង្កើនសមត្ថភាព​ប្រកួតប្រជែងនៃការនាំចេញ​កសិផល​កម្ពុជាទៅកាន់​ទី​ផ្សារ​ប្រទេស​ចិន​ តាមរយៈការកាត់បន្ថយ ​ឧបសគ្គនៃការដឹកជញ្ជូនតាមផ្លូវគោក សន្សំពេលវេលា ​បន្ថយ​ចំណាយ ​ជាពិសេសពង្រីកឱកាសសម្រាប់កសិពាណិជ្ជកម្ម​នៃកសិផលមួយ ចំនួន ​ដូចជាអង្ករ ដំឡូងមី ​ផ្លែឈើ ​បន្លែ ​និងកសិផលកែច្នៃដ៏ទៃទៀត»។

​យោងតាមក្រសួងកសិកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​កម្ពុជា​រកចំណូល​បាន​ប្រមាណ​ ៥​ ពាន់លានដុល្លារ ​ពីការនាំចេញ​ផលិតផលកសិផលជិត ១៥ លានតោន ​កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម