Connect with us

ព័ត៌មានអន្ដរជាតិ

អត្រាគាំទ្រ​រដ្ឋាភិបាល​ លោកស្រី​ តាកាអ៊ិឈិ ​ធ្លាក់​ថយ ក្រោយ​លោកស្រី​រំលាយសភា​​

បានផុស

នៅ

រដ្ឋ​បាល​របស់​នាយ​ករដ្ឋ​មន្ត្រី​ជប៉ុន លោក​ស្រី​​ សាណាអេ តាកាអ៊ិឈិ ​(​​Sanae Takaichi) មើល​ឃើញ​ថា អត្រានៃ​ការ​គាំ​ទ្រ​របស់​លោក​ស្រី​មាន​ការ​ធ្លាក់ចុះ​​​មក​ត្រឹម​៦៧ភាគរយ ពី​៧៥ភាគរយ​នៅ​ក្នុង​ខែ​ធ្នូ​។ នេះ​​បើ​​តាម​​ការ​​ស្ទង់​​មតិ​​​ដែល​​ធ្វើ​​ឡើង​​ដោយ​​កាសែត Nikkei និង TV Tokyo រយៈ​​ពេល​​បី​​ថ្ងៃ​​រហូត​​ដល់​​​ថ្ងៃ​​អាទិត្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក​ស្រី​​ សាណាអេ តាកាអ៊ិឈិ ក្នុង​សភា។ Reuters

យោង​តាម​សារព័ត៌មានរ៉យទ័រ របាយ​ការណ៍ស្ទង់​មតិនោះ ​បាន​​លើក​ឡើង​​ថា​ ប្រជា​ជន​ជប៉ុន​​មិន​គាំទ្រ​រដ្ឋ​បាល​របស់​  លោក​ស្រី សាណាអេ តាកាអ៊ិឈិ បាន​កើន​ឡើង​ដល់​​២៦ភាគរយ​​មក​ពី១៨ភាគរយ​ នៅ​ក្នុង​ការស្ទង់​មតិ​ដើម​​​ខែ​ធ្នូ​។

តែ​យ៉ាង​ណា​ ក្នុង​ចំណោមការ​ស្តង់​មតិ​សរុប​​ចំនួន​ ៥៦ភាគរយ បាន​និយាយ​ថា ពួក​គេ​មិន​គិត​ថា​ កញ្ចប់​ទឹក​ប្រាក់​ជំរុញ​​សេដ្ឋកិច្ច​ របស់​ លោកស្រី​​ សាណាអេ តាកាអ៊ិឈិ ​​ដែល​ត្រូវ​បានតាក់​តែង​​ឡើង ដើម្បីទប់ស្កាត់ការប៉ះទង្គិចពីការកើនឡើងនៃថ្លៃ​ចំណាយ​លើ​ការ​រស់នៅ នឹងមានប្រសិទ្ធភាពនោះទេ ខ្ពស់​ជាង​៣៨ភាគរយ​ ដែលមាន​អ្នក​គិត​​​ថា​វា​នឹង​មាន​ផល​វិជ្ជ​មាន​។

លោក​ស្រី​​ សាណាអេ តាកាអ៊ិឈិ។ Reuters

មិន​តែ​ប៉ុណ្ណោះ លោកស្រី​​ សាណាអេ តាកាអ៊ិឈិ បាន​ប្រកាស​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ក្នុង​សភា​នៅ​ថ្ងៃ​ទី៨ខែកុម្ភៈ ក្នុង​ការ​​ស្វែង​រក​ស​ន្លឹក​ឆ្នោត​ថ្មី ដើម្បី​រៀប​ចំ​គោល​នយោបាយ​ពង្រីក​សារ​ពើពន្ធ​​ ដែល​ជា​ការ​ផ្លាស់​ប្តូរ​​ នាំ​ឱ្យ​មាន​ការ​កើនឡើង នៃ​ទិន្នផលក្នុង​ទី​ផ្សារ ដែល​ជា​ការ​ព្រួយ​បារម្ភ​ទីផ្សារ​របស់​ប្រទេស​ជប៉ុន អាច​ត្រូវ​បាន​បង្ខំ​ឱ្យ​សង​​បំណុល​បន្ថែម​៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម