កីឡា
Bryan Mbeumo បំបែកកំណត់ត្រាធំមួយរបស់ Rashford ក្រោយស៊ុត Arsenal យប់មិញ
ខ្សែប្រយុទ្ធ Bryan Mbeumo បានបំបែកកំណត់ត្រាធំមួយរបស់កីឡាករ Marcus Rashford កាលពីរដូវកាល ២០២២-២០២៣ ក្លាយជាកីឡាករស៊ុតចូលក្រុមធំៗ ៣ ផ្សេងគ្នាក្នុងមួយរដូវកាល បន្ទាប់ពីស៊ុតបញ្ចូលទី ១ គ្រាប់ទល់នឹង Arsenal កាលពីយប់មិញថ្ងៃ អាទិត្យ ទី ២៥ ខែ មករា ឆ្នាំ ២០២៦។

ក្រុមបិសាចក្រហម Manchester United បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី ២៣ បន្ទាប់ពីយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ៣ ទល់នឹង ២។ ក្នុងចំណោមគ្រាប់បាល់ទាំង ៣ គ្រាប់របស់ក្រុមបិសាចក្រហម គឺមានការរួមចំណែកស៊ុតបញ្ចូលទី ១ គ្រាប់ដោយខ្សែប្រយុទ្ធសញ្ជាតិ កាមេរូន Bryan Mbeumo។

ត្រឡប់ក្រោយទៅកាន់សប្តាហ៍មុន Bryan Mbeumo ក៏បានរួមចំណែកស៊ុតបញ្ចូលទី ១ គ្រាប់ផងដែរ ជួយឱ្យ Man United យកឈ្នះលើក្រុម Man City ក្នុងលទ្ធផល ២-០។ បើត្រឡប់ថយក្រោយទៀត ទៅកាន់ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៥ Mbeumo ដដែលក៏បានស៊ុតបញ្ចូលទី ១ គ្រាប់ផងដែរ ជួយឱ្យ Man United យកឈ្នះ Liverpool ២-១។
តាមរយៈគ្រាប់បាល់ទាំងនេះ បានធ្វើឱ្យ Bryan Mbeumo ក្លាយជាកីឡាករដំបូងគេរបស់ Man United ដែលអាចស៊ុតបញ្ចូលទីលើក្រុមខ្លាំងៗដូចជា Arsenal, Man City និង Liverpool ក្នុងក្របខណ្ឌ Premier League ក្នុងមួយរដូវកាល ចាប់តាំងពី Marcus Rashford ធ្វើបាននៅរដូវកាល ២០២២-២០២៣។

គួរបញ្ជាក់ផងដែរ ថា Man United បច្ចុប្បន្នបានឡើងមកឈរនៅលេខរៀងទី ៤ ក្នុងតារាងចំណាត់ថ្នាក់ Premier League ហើយ បន្ទាប់ពីយកឈ្នះលើ Arsenal ដោយឆ្លងកាត់ ២៣ ប្រកួត ឈ្នះ ១០ ស្មើ ៨ និងចាញ់ ៥ មាន ៣៨ ពិន្ទុ៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


