កីឡា
លោក Roy Keane បង្ហាញហេតុផលធំ១ លោក Carrick មិនសមធ្វើគ្រូ Man United អចិន្ត្រៃយ៍
អតីតខ្សែបម្រើជើងចាស់របស់ Manchester United លោក Roy Keane មិនបានចាត់ទុកគ្រូបង្វឹកបណ្តោះអាសន្នលោក Michael Carrick ជាអ្នកសក្តិសម ដើម្បីដឹកនាំក្រុមបិសាចក្រហមជាអចិន្ត្រៃយ៍នាពេលអនាគតនោះទេ ទោះអតីតខ្សែបម្រើសញ្ជាតិ អង់គ្លេស រូបនេះ កំពុងដឹកនាំក្រុមបានល្អក៏ដោយ។

អ្នកគាំទ្រក្រុមបិសាចក្រហមជាច្រើនកំពុងពេញចិត្តថ្លើមជាមួយសមត្ថភាពដឹកនាំរបស់លោក Carrick បន្ទាប់ពីសប្តាហ៍មុនលោកបានដឹកនាំ Man United ឈ្នះក្រុមគូប្រជែងរួមទីក្រុង Manchester City ២-០ និងកាលពីថ្ងៃ អាទិត្យ ទី ២៥ ខែ មករា បានបន្តយកឈ្នះក្រុមកំពូលតារាង Arsenal ក្នុងលទ្ធផល ៣ ទល់នឹង ២។
ជុំវិញជ័យជម្នះ ២ ប្រកួតផ្ទួនៗកន្លងមកនេះ បានធ្វើឱ្យអ្នកគាំទ្រចុចឈ្មោះលោក Carrick ជាបេក្ខភាពដ៏សក្តិសម ដើម្បីដឹកនាំ Man United ជាអចិន្ត្រៃយ៍នាពេលអនាគត និងស្រោចស្រង់ក្រុមបិសាចក្រហមឱ្យខ្លាំងដូចពីអតីតកាលវិញ។ ទោះបីជាយ៉ាងណា លោក Keane មិនយល់ដូច្នេះទេ ដោយលោកបានចេញមុខនិយាយជំទាស់ ថា លោក Carrick នៅមានសមត្ថភាពក្មេងខ្ចី ហើយតាមទស្សនៈរបស់លោក គឺចង់ឱ្យ Man United នាំយកគ្រូបង្វឹក ដែលមានបទពិសោធក្រាស់ក្រែលជាងនេះជំនួសវិញ។

ថ្លែងនៅក្នុងកម្មវិធីរបស់ Sky Sports លោក Keane បានមានប្រសាសន៍ ថា៖ «លទ្ធផលដ៏ធំ ២ ប្រកួតនេះ។ ខ្ញុំគិតថា ប្រសិនបើ Man United ឈ្នះគ្រប់ប្រកូតចាប់ពីឥឡូវនេះ រហូតដល់បញ្ចប់រដូវកាលក៏ដោយ ក៏ខ្ញុំនឹងនៅតែមិនផ្តល់ការងារឱ្យគាត់ដែរ។ ខ្ញុំគ្រាន់តែគិត ថា ពួកគេត្រូវការអ្នកចាត់ការ ដែលមានបទពិសោធជាងនេះ»៕
គួរឱ្យដឹង ថា លោក Carrick ធ្លាប់ទទួលការងារជាគ្រូបណ្តោះអាសន្នរបស់ Man United ២ លើកហើយ ដោយគិតទាំងលើកនេះ។ លោកតែងតែមានកំណត់ត្រាល្អៗ ដោយការដឹកនាំកន្លងៗមក លោកបានជួយឱ្យ Man United ឈ្នះក្រុមធំៗមួយចំនួនដូចជា ឈ Arsenal ៣-២ ឈ្នះ Man City ២-០ ឈ្នះ Villarreal ២-០ និងស្មើ Chelsea ១-១៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Metro
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


