ជីវិតកម្សាន្ដ
ព្រឹទ្ធាចារ្យចាប៉ីដងវែង នេត ប៉េ ទទួលបានអំណោយពីសម្តេចទាំង៣ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា នេត ប៉េ ទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

ដោយទទួលបាននូវការណែនាំពីលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយការវិទ្យុ និងទូរទស្សន៍បាយ័ន នារសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦ កន្លងទៅលោក ជិន ប៊ុន ធឿន បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកផ្ដល់ជូនលោកតា នេត ប៉េ ជាព្រឹទ្ធាចារ្យចាប៉ីដងវែងដែលកំពុងតែរស់នៅឯស្រុកកំណើត។

ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា នេត ប៉េ គិតមកដល់ពេលនេះគឺមានអាយុ ៧០ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលកំពុងមានជំងឺប្រចាំកាយផង។ អំណោយដែលបានផ្តល់ជូនលោកតាព្រឹទ្ធាចារ្យ គឺជាអំណោយប្រចាំឆ្នាំដែលសម្តេចទាំង៣ និងលោកជំទាវបណ្ឌិត ដែលបានផ្តល់ជូនតាំងពីឆ្នាំ២០០៧ រហូតមក។
ជាមួយគ្នានៃការទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំង៣ និងលោកជំទាវបណ្ឌិត ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា នេត ប៉េ និងក្រុមគ្រួសារ បានបង្ហាញការដឹងគុណដ៏ខ្ពង់ខ្ពស់ចំពោះគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕ ដោយ ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


