សេដ្ឋកិច្ច
កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៥,៥ លាននាក់ក្នុងឆ្នាំ ២០២៥
កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៥,៥ លាននាក់ (៥ ៥៦៩ ៧៥២) នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះ ១៦,៩% ធៀបនឹងឆ្នាំ ២០២៤ ដែលមានចំនួន ៦,៧ លាននាក់ ដោយសារបញ្ហាប្រឈមភូមិសាស្ត្រនយោបាយពិភពលោក និងសង្គ្រាមព្រំដែនកម្ពុជា-ថៃ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ៥,៥ លាននាក់ មានទេសចរវៀតណាមឈរនៅលំដាប់លេខរៀងទី១ ចំនួន ១,២ លាននាក់ ធ្លាក់ចុះ ៨,៨% ទេសចរចិន ១,២ លាននាក់ កើន ៤១,៤% ថៃ ១ លាននាក់ ធ្លាក់ចុះ ៥២% អាមេរិក ២០ ម៉ឺននាក់ ធ្លាក់ចុះ ៣,៦% និងទេសចរកូរ៉េ ១,៥ ម៉ឺននាក់ ធ្លាក់ចុះ ២០,៦%។
វិស័យទេសចរណ៍បានងើបឡើងវិញនៅឆមាសទី១ ឆ្នាំ ២០២៥ ដែលគាំទ្រដោយការធ្វើពិពិធកម្មទិសដៅទេសចរណ៍ និងការបង្កើនការតភ្ជាប់ជើងហោះហើរត្រង់ គួបផ្សំនឹងការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីៗ ដែលជាសក្ដានុពលក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។
ចាប់តាំងពីឆមាសទី២ ឆ្នាំ ២០២៥ ការផ្ទុះអាវុធកម្ពុជា-ថៃ ទាំងពីរលើក និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងតំបន់បានធ្វើឱ្យវិស័យទេសចរណ៍ទទួលរងផលប៉ះពាល់ដែលធ្វើឱ្យកំណើនក្នុងវិស័យនេះបានថយមកនៅត្រឹម ៥,១% (១៣,២% ឆ្នាំ ២០២៤)។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មានប្រសាសន៍ថា កម្ពុជារងសម្ពាធធ្ងន់ធ្ងរនៅក្នុងឆ្នាំ ២០២៥ បន្ទាប់ពីជំងឺកូវីដ១៩ ដោយសារការចោទប្រកាន់ពីការឆបោកអនឡាញ និងការឈ្លានពានពីប្រទេសថៃ។
លោក ធួន ស៊ីណាន បញ្ជាក់ថា៖ «ភូមិសាស្ត្រនយោបាយកំពុងកើតមានឡើងនៅលើពិភពលោក ពិភពលោកបានដើរដល់ផ្លូវទាល់ ដែលយើងគ្រប់គ្នាស្មានមិនត្រូវ អ្វីក៏អាចកើតមានឡើងគ្រប់ពេលវេលា យើងអត់ដឹងថា តើថ្ងៃស្អែកមានអ្វីកើតឡើងទៀតទេ»។
យោងតាមធនាគារជាតិ នៅក្នុងឆ្នាំ ២០២៥ ថ្វីត្បិតតែភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ ប៉ុន្តែចំណូលដែលទទួលបានពីទេសចរណ៍អន្តរជាតិប្រមាណ ៣,៧ ពាន់លានដុល្លារ កើនឡើង ៣% ធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


