សន្តិសុខសង្គម
នគរបាលឃាត់ខ្លួនជនសង្ស័យបីនាក់ ផឹកស៊ីបង្កហិង្សានៅក្រុងប៉ោយប៉ែត
ប៉ោយប៉ែត ៖ ជម្លោះក្នុងវង់ផឹកស៊ីបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋដទៃដោយសារតែមានអំពើហិង្សាប្រើកាំបិតនិងផ្ទុះអាវុធ បណ្ដាលឱ្យរងរបួសម្នាក់និងសមត្ថកិច្ចឃាត់ខ្លួនបីនាក់កាលពីរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសង្កាត់ភាសាកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីប្រជាពលរដ្ឋ នៃកន្លែងកើតហេតុបានឱ្យដឹងថា ឮស្នូលផ្ទុះអាវុធ ហើយក៏មានជនបីនាក់បានបើករថយន្តស៊េរីទំនើបបើករត់គេចខ្លួន ទើបដឹងថាមានអ្នករងរបួសម្នាក់នៅក្នុងផ្ទះ ស្ថិតនៅចំណុចកើតហេតុនៃខាងមុខរោងចក្រឌីស ក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

តាមការពិនិត្យជាក់ស្ដែងនៃទីតាំងកើតហេតុ គឺមានឈាមនិងស្រោមដាវរួមនឹងសំបកគ្រាប់កាំភ្លើងមួយគ្រាប់ និងអ្នករងរបួសម្នាក់ជាបុរសខ្មែរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ករណីផ្ទុះអាវុធបង្កឱ្យរងរបួសនេះ ដើមឡើយប្រជាពលរដ្ឋដាក់ការសង្ស័យថា ជាករណីជនជាតិចិនប្រើហិង្សានិងបង្កការបាញ់ឱ្យរងរបួសលើជនជាតិចិនគ្នាឯង។

ចំពោះជនសង្ស័យ បន្ទាប់ពីបើករថយន្តគេចខ្លួនត្រូវបានសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតប្រមាញ់ចាប់បានភ្លាមៗនៅតាមផ្លូវក្នុងសង្កាត់ផ្សារកណ្តាល។

តាមសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា ករណីផ្ទុះអាវុធនិងហិង្សាបណ្ដាលឱ្យរបួសនេះ គឺជាករណីជម្លោះក្នុងវង់ផឹកស៊ី រវាងជនរងគ្រោះនិងជនបង្កជាពលរដ្ឋខ្មែរ ដែលក្នុងនោះមានជនរងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនិងជនសង្ស័យបីនាក់ ត្រូវបានសមត្ថភាពឃាត់ខ្លួនជាមួយនិងរថយន្តម៉ាករ៉ែងរ៉ូវើ ពាក់ស្លាក់លេខកម្ពុជាKONGBOSS នាំមកអធិការនគរបាលក្រុងប៉ោយប៉ែត និងកំពុងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ អ ពៅ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


