ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ប្រាប់ អារ៉ាប៊ីសាអូឌីត ថា ត្រៀមខ្លួនបញ្ចៀសជម្លោះ ជាមួយអាមេរិក
ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារទី២៧មករា ជាមួយព្រះអង្គម្ចាស់ Mohammed bin Salman រជ្ជទាយាទនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដោយលើកឡើងថា ទីក្រុងតេហេរ៉ង់ត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដំណើរការណាមួយនាំទៅរកសន្តិភាព និងបន្ធូរបន្ថយភាពតានតឹង ព្រមទាំងទប់ស្កាត់ជម្លោះជាមួយអាមេរិក។

យោងតាមភ្នាក់ងារ NHK ការហៅទូរស័ព្ទនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកកំពុងបង្កើនសម្ពាធខ្លាំងក្លាលើការបង្ក្រាបរបស់ទីក្រុងតេហេរ៉ង់ចំពោះក្រុមបាតុករ ហើយបញ្ជូនក្រុមវាយប្រហារនាវាផ្ទុកយន្តហោះដ៏ធំសម្បើម ទៅកាន់តំបន់មជ្ឈិមបូព៌ា។
ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ក៏បានចេញបញ្ចាក់ដោយលើកឡើងក្នុងអំឡុងពេលនៃការហៅទូរស័ព្ទរបស់លោក Pezeshkian ដែលបានចង្អុលបង្ហាញពីអ្វីដែលមេដឹកនាំហៅថា «សម្ពាធ និងអរិភាពថ្មីៗប្រឆាំងនឹងអ៊ីរ៉ង់»។ លោកក៏ព្រមានប្រឆាំងនឹងប្រតិបត្តិការផ្លូវចិត្ត និងនយោបាយដែលមានគោលបំណងរំខានដល់សន្តិសុខក្នុងតំបន់ផងដែរ។
ដោយឡែក ផ្អែមតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ឯណោះវិញ ក៏បានលើកឡើងអំពីព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីតដែលទ្រង់់់់់មានបន្ទូលថា «ព្រះរាជាណាចក្រនេះនឹងមិនអនុញ្ញាតឲ្យដែនអាកាស ឬទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់ឡើយ»។
ការទាក់ទងតាមផ្លូវការទូតនេះ កើតឡើងចំពេលដែលភាពមិនច្បាស់លាស់ក្នុងតំបន់មានការកើនឡើង បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកាលពីពេលថ្មីៗបានព្រមានអំពីការបញ្ជូនកងនាវាចម្បាំងទៅកាន់មជ្ឈិមបូព៌ា។
លោកត្រាំបញ្ជាក់ថា វត្តមានយោធានេះគឺជាការរារាំងប្រឆាំងនឹងការចាប់ផ្តើមឡើងវិញនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការបង្ក្រាបការតវ៉ាក្នុងស្រុក។ បើតាមការបញ្ជាក់ពីមន្ត្រីអាមេរិកពីររូបតាមរយៈទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ កងនាវាផ្ទុកយន្តហោះចម្បាំងរបស់អាមេរិក ដែលក្នុងនោះមានទាំងនាវាផ្ទុកយន្តហោះ USS Abraham Lincoln បានទៅដល់ក្នុងតំបន់រួចរាល់ហើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ដូចអារ៉ាប់រួម! អារ៉ាប៊ីសាអូឌីត ប្រកាសមិនឲ្យអាមេរិកប្រើដែនដីខ្លួន វាយអ៊ីរ៉ង់ទេ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


