Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ជំរុញ​សភា​ពាណិជ្ជកម្ម​​​​ខេត្ត​​ ត្រូវ​ធ្វើ​ការ​​ឲ្យ​ជិតស្និទ្ធជាមួយ​អាជ្ញាធរ​​ដែនដី និង​គាំំទ្រ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​​ និង​មធ្យម

បានផុស

នៅ

អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ានសម្រាប់កម្ពុជា​បាន​ជំរុញ​ឲ្យ​តំណាង​សភា​ពាណិជ្ជកម្ម​ទូទាំំង ២៥ ខេត្តក្រុង ត្រូវ​ធ្វើការ​​​ឲ្យ​បាន​ជិតស្និទ្ធិ​​​ជាមួយ​អាជ្ញាធរដែនដី ​រួមទាំង​បន្ត​គាំំទ្រ​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាសធុនតូចនិងមធ្យម និង​​សហគ្រាស​ខ្នាតម៉ាក្រូ​ក្នុង​ខេត្ត​ ដើម្បី​សម្រេច​បានជោគជ័យ​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុងមហាសន្និបាតបូកសរុប​លទ្ធផលការងារឆ្នាំ ២០២៥ និង​លើកទិសដៅការងារឆ្នាំ ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជានៅ​ព្រឹក​មិញ​នេះ អ្នកឧកញ៉ា គិត ម៉េង ​​បាន​ណែនាំ​​ឲ្យ​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តត្រូវ​ធ្វើ​ការ​ឲ្យ​ជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ជាពិសេស​ជាមួយ​អភិបាល​នៃ​គណៈអភិបាលខេត្ត​នីមួយៗ និងត្រូវយកចិត្តទុកដាក់គាំទ្រ​ដល់​សហគ្រាស​​ខ្នាតតូច SME (Small and Medium Enterprise) និង​មីក្រូ (MSME) ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ ព្រោះអាជីវកម្មខ្នាតតូច​គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។

ជាមួយ​គ្នា​នេះ ត្រូវ​ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងតាមព្រំដែន ដើម្បីទាក់ទាញ​ការ​វិនិយោគ​មក​កាន់​កម្ពុជា និងជំរុញការធ្វើពាណិជ្ជកម្មទៅវិញទៅមក និង​បង្កើន​កិច្ចសហការ​ជាមួយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍ដែលចំណុះឲ្យ​រដ្ឋបាល​ខេត្ត ដើម្បីសម្របសម្រួល​ការងារវិនិយោគ​ផ្សេងៗ។

លោក​ក៏​​លើក​ឡើង​បន្ថែម​ពាក់ព័ន្ធ​ការ​កំណត់នូវឧត្តមភាព​ប្រកួតប្រជែងរបស់ខេត្តនីមួយៗ ឧទាហរណ៍​ដូចជាវិស័យទេសចរណ៍​នៅសៀមរាប កសិ​កែច្នៃនៅកំពង់ធំ ឬភស្តុភារកម្មនៅខេត្តព្រះសីហនុ ។

អ្នក​ឧកញ៉ាបាន​គូស​បញ្ជាក់​ថា សភាពាណិជ្ជកម្មមិនមែនគ្រាន់តែជាបណ្តាញធុរកិច្ចប៉ុណ្ណោះទេប៉ុន្តែគឺ​ជា​តំណាងវិស័យឯកជន ជាក្បាល​ម៉ាស៊ីននៃសេដ្ឋកិច្ចជាតិ និងជាមុខមាត់នៃសក្តានុពលរបស់កម្ពុជា​នៅលើ​ឆាកអន្តរជាតិ។

សភាពាណិជ្ជកម្មកម្ពុជាគឺជា​ដៃគូ​របស់​រាជរដ្ឋាភិបាល។ បេសកកម្មចម្បងរបស់​សភា​ពាណិជ្ជកម្ម​ គឺជាស្ពាន​ចម្លងរួមគ្នា​រវាង​សហគមន៍ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

បើតាមអ្នក​ឧកញ៉ា សភាពាណិជ្ជកម្មកម្ពុជាបានរួមចំណែក​ដ៏សំខាន់ចំពោះវិស័យឯកជន គឺការ​ទទួល​បាន​ឱកាស​ចូលជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុត។

តាម​រយៈ​វេទិកា​រាជរដ្ឋាភិបាល​និង​ផ្នែកឯកជន ដោយសារ​សភាពាណិជ្ជកម្ម​បានបញ្ចេញ​សំឡេងរួមគ្នា​ផ្អែកលើមូលដ្ឋាន​ច្បាស់​លាស់ បាន​ដោះស្រាយដោយជោគជ័យនូវ​បញ្ហាដែល​នៅ​សេស​សល់​យូរអង្វែង​ក្នុងវិស័យ​ពន្ធដារ គយ និង​ភស្តុភារកម្ម។ កត្តានេះបានបញ្ជាក់យ៉ាងច្បាស់ថា សភាពាណិជ្ជកម្មកម្ពុជាគឺជាតំណាងស្របច្បាប់នៃ​វិស័យឯកជន។ អ្នក​ឧកញ៉ា គិត ម៉េង​ បញ្ជាក់បន្ថែម។

បច្ចុប្បន្ន​នេះ បណ្តាញសភាពាណិជ្ជកម្មកម្ពុជាបានពង្រីកខ្លួនលើ ២៥ រាជធានីខេត្ត និង​បាន​ពង្រីក​លើសពីព្រំដែនជាតិ​ដោយ​មាន​ការិយាល័យ​តំណាងចំនួន ៨ នៅទូទាំងពិភពលោករួមមាននៅប្រទេស​កាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋ​អាមេរិក និងនូវែលសេឡង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម