ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃនៅអូស្ត្រាលីកំពុងបន្ត ក្រុមអ្នកពន្លត់អគ្គិភ័យ ព្រមានពលរដ្ឋឱ្យជម្លៀសបន្ទាន់
ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងរដ្ឋ Victoria នៃប្រទេសអូស្ត្រាលី កំពុងប្រយុទ្ធនឹងភ្លើងឆេះដ៏ធំចំនួន៦ទីតាំងផ្សេងៗគ្នា ខណៈដែលរលកកម្តៅបំបែកកំណត់ត្រា ក្នុងការវាយប្រហារភាគអាគ្នេយ៍ប្រទេសកាន់តែធ្ងន់ធ្ងរ។

ការផ្សាយរបស់ទូរទស្សន៍ក្នុងស្រុក ABC News ឱ្យដឹងថា៖«អគ្គិភ័យចំនួនពីរកន្លែងកំពុងឆេះដល់កម្រិតប្រកាសអាសន្ន។ ប្រជាជនក្នុងសហគមន៍ជាច្រើនត្រូវ អាជ្ញាធរព្រមានឱ្យជម្លៀសចេញជាបន្ទាន់ដើម្បីសុវត្ថិភាព។ ស្ថានការណ៍កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស»។
ការិយាល័យឧតុនិយមបានឱ្យដឹងថាផ្នែកខ្លះនៃរដ្ឋ ឱ្យដឹងថា សីតុណ្ហភាពហក់ឡើងខ្ពស់គ្រប់ពេលវេលា ដោយតំបន់ខ្លះឡើងដល់កម្រិត ៤៨.៩ °C ចំណែកទីក្រុងមែលប៊ន [Melbourne] បានកត់ត្រាសីតុណ្ហភាព ៤១°C ។
លោក Chris Hardman ប្រធានផ្នែកពន្លត់អគ្គិភ័យនៅរដ្ឋ Victoria [Forest Fire Management Victoria] បានប្រាប់អ្នកសារព័ត៌មានថា៖ « ស្ថានភាពកម្តៅក្នុងរដ្ឋកំពុងមានលក្ខខណ្ឌពិបាកស្មាន សម្រាប់អ្នកពន្លត់អគ្គិភ័យ»។
ចំណែកអគ្គិភ័យចំនួនពីរ នៅតំបន់ Camperdown និង Otways កំពុងឆេះក្នុងកម្រិតសង្គ្រោះបន្ទាន់។ ភ្លើងថ្មី ឆាបឆេះនៅតំបន់ Larralea ក៏កំពុងតែបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
ប្រធានអាជ្ញាធរអគ្គិភ័យប្រចាំប្រទេស (CFA) លោក Jason Heffernan បានប្រាប់វិទ្យុ ABC ថា៖«មានគ្រោះថ្នាក់ដែលភ្លើងឆេះនៅតំបន់ Otways អាចបង្កើតជាភ្លើងរូបរាងផ្កាឈូក អាចបង្កើតភ្លើងបន្ថែមទៀតនៅពីមុខភ្លើងធំ» ។
ចំណែក លោក Alistair Drayton អនុប្រធានគ្រប់គ្រងឧប្បត្តិហេតុរបស់ប្រទេសអូស្ត្រាលី បាននិយាយថា៖ «វាមិនច្បាស់ថា ការខូចខាតបណ្តាលមកពីភ្លើងអ្វីនោះទេ។ ចំណែកភស្តុតាងវាអាថ៌កំបាំងពេក ដែលមានផ្ទះមួយចំនួនឆេះអស់»។
ក្រៅពីរដ្ឋ Victoria ជាកន្លែងដែលមានការហាមឃាត់ភ្លើងឆេះទាំងស្រុង អូស្ត្រាលីខាងត្បូងក៏ត្រូវបានដាក់ឱ្យស្ថិតក្រោមការប្រុងប្រយ័ត្ន ចំពោះហានិភ័យភ្លើងឆេះខ្លាំងផងដែរ។
មិនតែប៉ុណ្ណោះ មន្ត្រីសុខាភិបាលតំបន់ Meanhwile ព្រមានថា កម្តៅដែលអូសបន្លាយយូរ នាំមកនូវហានិភ័យចំពោះសុខភាពយ៉ាងខ្លាំង។
ប្រធានមន្ត្រីសុខាភិបាល Victoria លោកស្រី Caroline McElnay បានប្រាប់អ្នកយកព័ត៌មានថា៖ « មនុស្សចាស់ កុមារ និងមនុស្សដែលមានស្ថានភាពសុខភាពស្រាប់ គឺមានគ្រោះថ្នាក់បំផុត»។ វាអាចបណ្តាលឱ្យមានបញ្ហាសុខភាពដែលអាចបណ្តាលឱ្យស្លាប់ ដូចជាការហត់នឿយនឹងកម្តៅ និងអាចកើតជំងឺដាច់សរសៃឈាមខួរក្បាល ប៉ុន្តែវាក៏អាចបង្កឱ្យមានការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលផងដែរ»។
អ្នកវិទ្យាសាស្ត្រលើកឡើងថា៖ «ច្បាស់ណាស់ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស កំពុងធ្វើឱ្យរលកកម្តៅកាន់តែមានការកើនឡើង និងកាន់តែខ្លាំងនៅទូទាំងពិភពលោក»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


