សេដ្ឋកិច្ច
កម្ពុជា-អង់គ្លេស បញ្ជាក់ជាថ្មីការប្តេជ្ញាចិត្តរួមគ្នាលើការធ្វើពាណិជ្ជកម្ម សម្រាប់កំណើន និងទំនុកចិត្តវិនិយោគិន
កម្ពុជា និងអង់គ្លេស បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរួមគ្នារបស់ខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ការលើកកម្ពស់កំណើនប្រកបដោយចីរភាព និងការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរកិច្ច ជាពិសេសការធ្វើពាណិជ្ជកម្មដែលអាចព្យាករណ៍បាន និងផ្អែកលើច្បាប់ជាមូលដ្ឋានសម្រាប់កំណើន និងទំនុកចិត្តរបស់វិនិយោគិន។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា តាមរយៈ វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-
ចក្រភពអង់គ្លេស លើកទី៣ ក្រោម ប្រធានបទ«ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទនៃការផ្លាស់ប្តូរសកល» បានមានប្រសាសន៍ថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នាបានក្លាយជាថ្នាលចម្បងក្នុងការលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងចក្រភពអង់គ្លេស។
លោកស្រីថា ដោយផ្តោតលើការអនុវត្តបានជាក់ស្តែង និងការចូលរួមដោយសកម្មនិងជាប្រចាំ វេទិកានេះបានប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ តួអង្គ ពាក់ព័ន្ធ និងភាគីវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកាលានុវត្តភាព ដែលបង្កើត បានជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ឈានទៅសម្រេចបានសមិទ្ធផលសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែមានភាពទូលំទូលាយ និងល្អប្រសើរជាងមុន។

តាមរយៈការពិនិត្យមើលវឌ្ឍនភាពជាក់ស្តែងដែលយើងសម្រេចបាន និងការកំណត់ទិសដៅបន្ត ដោយ លោកស្រី ជឿជាក់ថានឹងអាចបង្កើតនូវកាលានុវត្តភាពថ្មីៗ ដើម្បីជំរុញនិងពង្រឹងភាពជាដៃគូពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរ នៅក្នុងបរិបទសកលលោកដែលកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់។»
លោកស្រី Rhiannon Harries អនុប្រធានពាណិជ្ជកម្មទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក (អាស៊ីអាគ្នេយ៍) បានមានប្រសាសន៍ថា «វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងចក្រភពអង់គ្លេស និងកម្ពុជា គឺជាឱកាស សម្រាប់ប្រទេសរបស់យើង ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង ដោះស្រាយដ៏សំខាន់មួយក្រកម្ពុជាដោះស្រាយបញ្ហាប្រឈមរួមគ្នា និងរៀបចំផែនការសម្រាប់អនាគតប្រកបដោយចីរភាព។
វាឆ្លុះបញ្ចាំងពីការចូលរួមកាន់តែខ្លាំង ឡើងរបស់យើងជាមួយតំបន់អាស៊ីអាគ្នេយ៍ដ៏ទូលំទូលាយ ដែលយើងចែករំលែកទំនាក់ទំនងពាណិជ្ជកម្ម ប្រចាំឆ្នាំចំនួន ៥៧ពាន់លានផោន បំផុតរបស់អាស៊ាន។” ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងនាមជាដៃគូសន្ទនាថ្មី។

លោក Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “ពាណិជ្ជកម្ម និងការវិនិយោគ គឺជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងកម្ពុជា។ យើងទាំងពីរជាប្រទេសដែលមានសេដ្ឋកិច្ចបើកចំហរ និងផ្តោតលើការនាំចេញ ដែលជឿជាក់លើប្រព័ន្ធ ពាណិជ្ជកម្មដែលមានមូលដ្ឋានលើច្បាប់អន្តរជាតិ។ យើងទាំងពីរមានបំណងចង់ពង្រឹងភាពជាដៃគូ សេដ្ឋកិច្ចរបស់យើង និងផ្តល់នូវវិបុលភាព និងការងារកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់


