Connect with us

ព័ត៌មានអន្ដរជាតិ

បើលោកស្រី ​តាកាអ៊ិឈិ អាច​បន្ត​កាន់​តំណែង​ក្រោយ​បោះឆ្នោត​ នោះ​ចិន​គួរគិត​ឡើង​វិញ​​​

បានផុស

នៅ

អ្នក​វិភាគ​នយោបាយជើង​ចាស់​​ និង​មន្ត្រី​របស់​ជប៉ុន​ បាន​និយាយ​ថា ប្រទេស​ចិន​​​អាច​ពិចារណា​សា​ជាថ្មី​​ សម្រាប់​យុទ្ធ​សាស្រ្ត​របស់​ខ្លួន​ ដែលបាន​ដាក់​​សម្ពាធ​​​​លើ​នាយក​រដ្ឋមន្រី្តជប៉ុន លោក​ស្រី​​ សាណាអេ តាកាអ៊ិឈិ [Sanae Takaichi] ប្រសិន​បើ​លោក​ស្រី​​ទទួល​បាន​សន្លឹក​ឆ្នោត​ច្រើន​​នៅ​​ថ្ងៃទី៨ ខែកុម្ភៈ ខាង​មុខ​។

លោកស្រី​ តាកាអ៊ិឈិ អំឡុង​ពេល​ឃោសនារក​សំឡេង​ឆ្នោត។ EPA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​រ៉យ​ទ័រ ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ការឡើង​កាន់​តំណែង​កាល​ពី​ឆ្នាំ​មុន លោកស្រី​ តាកាអ៊ិឈិ ឈាន​ដល់​មាន​ជម្លោះ​​ការទូត​ដ៏​ធំ​បំផុត​ជា​មួយ​ទីក្រុង​ប៉េ​កាំង​ ដោយ​បង្ហាញ​ជា​សាធារណៈ​ថា ​ទី​ក្រុងតូក្យូ​អាច​ឆ្លើយ​តបដោយ​កម្លាំង​យោធា​​នឹង​ការ​វាយ​ប្រហារ​របស់​ចិន​លើ​កោះ​តៃវ៉ាន់។​

មិន​តែ​ប៉ុណ្ណោះ ទីក្រុង​ប៉េកាំង ​បាន​ទាមទារ​ឱ្យលោកស្រី​ដក​ពាក្យ​សម្តី​ដែល​ខ្លួន​បាន​លើក​ឡើង​នោះ​វិញ​។ តែ​លោក​ស្រីហាក់​មិន​ខ្វល់ បន្ទាប់មក​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​សង​សឹក​ជា​បន្ត​បន្ទាប់​ ដែលកំពុងតែចាប់ផ្តើមថ្លឹង​ថ្លែង​ពី​​​​ជប៉ុន​ដែលមាន​​សេដ្ឋកិច្ច​ធំជាង​គេ​ទី​បួន​របស់​ពិភព​លោក។

លោក Kazuhisa Shimada អតីត​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​និយាយ​ថា៖ «ការ​គិត​​របស់​ប្រទេស​ចិន​គឺ​ប្រហែល​ជា​ព្យាយាម​ទម្លាក់​រដ្ឋា​ភិបាល​ លោក​ស្រី​ តាកាអ៊ិឈិ»។

លោក​សង្កត់​ធ្ងន់​ទៀត​ថា​៖«ការ​​បោះ​​ឆ្នោត​​នេះ​​មាន​​សារៈ​​សំខាន់​​ខ្លាំង​​ណាស់ […] រដ្ឋា​ភិបាល​​ទន់​​ខ្សោយ​​នឹង​​មិន​​ត្រូវ​​បាន​​គេ​​យក​​ចិត្ត​​ទុក​​ដាក់​​ឡើយ​»។

មេ​ដឹក​នាំ​ស្ត្រី​ដំបូង​គេ​របស់​ប្រទេសជប៉ុនសង្ឃឹម​ថា ​ខ្លួន​នឹង​ទាញ​​ប្រយោជន៍​​ក្នុង​ការ​រក​សន្លឹក​ឆ្នោត និង​ទទួល​​បាន​​ការ​​វាយ​តម្លៃ​​​ខ្ពស់​​​ពី​​ការបោះឆ្នោត​គាំទ្រ​​​ផ្ទាល់​​ខ្លួន​​របស់​​​លោក​ស្រី​។ ពិសេស​ស្ទើរ​តែ​មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ភាគីណា ដើម្បី​​ជំរុញ​​ឱ្យ​មាន​សំឡេងច្រើននៃ​ក្រុម​ចម្រុះ​របស់​ខ្លួន​​នៅ​ក្នុង​សភាឡើយ​។

ការ​ស្ទង់​មតិ​មួយ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ស្រី​អាច​នឹងទទួល​បាន​​សន្លឹក​ឆ្នោត​ច្រើន​ ទោះ​បី​ជា​អ្នក​វិភាគ​បាន​ពណ៌នា​ថា សន្លឹក​ឆ្នោត​របស់​ប្រទេស​ជប៉ុន​ មិន​អាច​ទាយ​ទុក​មុន​បាន​ទេ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

រ៉យទ័រ​ក៏បាន​ដកស្រង់​សម្តី​​របស់​មន្ត្រី​រដ្ឋា​ភិបាល​ជាន់​ខ្ពស់​ជប៉ុន​ម្នាក់​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ ​​បាន​និយាយ​ថា​ ជ័យជម្នះ​ដ៏​ធំ​មួយ​នឹង​ជួយ​ផ្ញើ​សារ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ ថា ​ការ​វាយ​ប្រហារ​របស់​ចិន​​មិន​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​រដ្ឋាភិបាល​របស់​លោក​ស្រី​ តាកាអ៊ិឈិ ឡើយ​។

មន្ត្រី​រូប​នោះ​បានបន្ថែម​ទៀត​ថា ការ​ទប់​ស្កាត់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​លើ​ដៃ​គូពាណិជ្ជកម្ម​កំពូល​មួយ​របស់​ខ្លួន​ក៏​អាច​មាន​ប្រតិកម្ម​ផង​ដែរ។ ខណៈ​ការ​ប៉ុន​ប៉ង​​ដេញ លោកស្រី​ តាកាអ៊ិឈិ ជា​មនោគមវិជ្ជា​ដ៏​គ្រោះ​ថ្នាក់ ​ដែល​អាច​នាំ​ឱ្យ​អតីត​កាល​យោធា​និយម​របស់​ជប៉ុន​បរាជ័យ​ក្នុង​ការ​ទាក់​ទាញ​អន្តរ​ជាតិ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម