ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង អបអរសាទរខួប២ឆ្នាំសមាគមសហគ្រាសវិនិយោគបរទេសនៅកម្ពុជា
កាលពីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរខួប២ឆ្នាំ នៃសមាគមសហគ្រាសវិនិយោគបរទេសនៅកម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គាសេស និងមានការចូលរួមពីលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក ដួង ស៊ីស៊ីង ប្រធានសមាគមសហគ្រាសវិនិយោគបរទេសនៅកម្ពុជា និងលោក លោកស្រីតំណាងតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រោងចក្រ សហគ្រាស និង តំណាងអ្នកវិនិយោគជាច្រើននាក់ទៀត។

លោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានមានប្រសាសន៍ថា សមាគមបានរៀបចំពិធីនេះទ្បើងដើម្បីបង្កើនភាពស្និទ្ធស្នាល ចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ច ព័ត៌មានស្តីពីវិនិយោគ ក៏ដូចជាពង្រឹង និងពង្រីកសាមគ្គីភាព នៃបណ្តាក្រុមហ៊ុនទាំងអស់ដែលបាននិងកំពុងវិនិយោគនៅក្នុងទឹកដីនៃខេត្តស្វាយរៀង។

ជាមួយគ្នានោះ លោក ប៉េង ពោធិ៍សា បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលផ្តល់ការគាំទ្រ និងបង្កបរិយាកាសអំណោយផលដល់វិនិយោគិននៅក្នុងទឹកដីខេត្តស្វាយរៀងទាំងមូល។
ថ្លែងនាពិធីនោះលោកអគ្គលេខាធិការ ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារក្នុងរយៈពេល២ឆ្នាំរបស់សមាគម ពិសេសការចូលរួមចំណែកផ្សព្វផ្សាយពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានខិតខំប្រឹងប្រែងកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោកអគ្គលេខាធិការ ជា វុទ្ធី បានកត់សម្គាល់ឃើញថា ត្រឹមតែរយៈពេល២ឆ្នាំចុងក្រោយនេះ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥) ខេត្តស្វាយរៀង បានទទួលគម្រោងវិនិយោគយ៉ាងច្រើនចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស។


យ៉ាងណាមិញ លោកអគ្គលេខាធិការ បានលើកឡើងថា ការធ្វើធុរកិច្ច គឺត្រូវធ្វើយ៉ាងណាដើម្បីទទួលបានផលចំណេញ ប៉ុន្តែបន្ថែមលើការប្រឹងប្រែងស្វែងរកផលចំណេញ ក្រុមហ៊ុនក៏ត្រូវមានកាតព្វកិច្ចក្នុងសកម្មភាពទទួលខុសត្រូវសង្គមផងដែរ។
ក្នុងន័យនេះលោកបានមានគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជំហានដំបូងផ្តោតលើការបង្រៀនភាសាចិន និងកសាងសាលារៀនចំណេះទូទៅបន្ថែមទៀតនៅក្នុងខេត្តស្វាយរៀង ដែលកិច្ចការនេះទាមទារឱ្យមានការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់សមាគម និងវិនិយោគិនទាំងអស់ក្នុងខេត្តស្វាយរៀង៕
អត្ថបទ ៖ ភក្ដី



-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


