ព័ត៌មានអន្ដរជាតិ
ម៉ិកស៊ិក នៅតែបញ្ជូនជំនួយទៅ គុយបា ទោះជាលោកត្រាំ ឲ្យផ្អាកនាំប្រេងចូលក៏ដោយ
ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum បានប្រកាសកាលពីថ្ងៃអាទិត្យទី១ ខែកុម្ភៈ ថា លោកស្រីមានគម្រោងបញ្ជូនជំនួយទៅកាន់ប្រទេសគុយបានៅសប្តាហ៍នេះ រួមទាំងជំនួយស្បៀងអាហារ និងជំនួយផ្សេងៗទៀត ក្រោមហេតុផលមនុស្សធម៌តែប៉ុណ្ណោះ។ នេះបើយោងតាមការចុះពីសារព័ត៌មាន ABC News ។

ការអត្ថាធិប្បាយរបស់លោកស្រី Sheinbaum ហាក់ដូចជាមានគោលបំណងធានាដល់មតិសាធារណៈ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោកស្នើសុំឲ្យមេដឹកនាំម៉ិកស៊ិក ផ្អាកការដឹកជញ្ជូនប្រេងទៅកាន់កោះ Caribbean។
យ៉ាងណាមិញ ប្រធានាធិបតីម៉ិកស៊ិក បាននិយាយនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយនៅភាគខាងជើងរដ្ឋ Sonora ថា លោកស្រីមិនបានពិភាក្សាអំពីកិច្ចការគុយបាក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោកត្រាំ កាលពីថ្ងៃព្រហស្បតិ៍ទេ។ តែលោកស្រីបញ្ចាក់វិញថា រដ្ឋាភិបាលរបស់ខ្លួនស្វែងរកការដោះស្រាយការទូតគ្រប់យ៉ាងទាក់ទងនឹងការដឹកជញ្ជូនប្រេង (ទៅកាន់ប្រទេសគុយបា) សម្រាប់ហេតុផលមនុស្សធម៌តែប៉ុណ្ណោះ។
បន្ទាប់ពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកដែលបានធ្វើឡើងនៅដើមខែមករា ដើម្បីដកប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro បានផ្អាកការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសគុយបា ដែលបានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រោយមក ម៉ិកស៊ិកបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅ និងផលិតផលចម្រាញ់ដ៏សំខាន់ទៅកាន់ទីក្រុងហាវ៉ាណា។
ប្រេងរបស់ម៉ិកស៊ិកបានដើរតួជាខ្សែជីវិតដ៏សំខាន់ សម្រាប់ប្រទេសគុយបាជាយូរមកហើយ។ នៅក្នុងរបាយការណ៍ថ្មីៗបំផុតរបស់ខ្លួន ក្រុមហ៊ុន Pemex និយាយថា ខ្លួនបានដឹកជញ្ជូនប្រេងជិត ២០,០០០ បារ៉ែលក្នុងមួយថ្ងៃទៅកាន់ប្រទេសគុយបា ចាប់ពីខែមករាដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ទៅកាន់ប្រទេសម៉ិកស៊ិកក្នុងខែកញ្ញា ឆ្នាំ ២០២៥ លោក Jorge Piñon ដែលជាអ្នកជំនាញនៅវិទ្យាស្ថានថាមពលសាកលវិទ្យាល័យ Texas ដែលតាមដានការដឹកជញ្ជូនដោយប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណ អះអាថា បរិមាណប្រេងនេះបានថយចុះមកត្រឹមប្រហែល ៧,០០០ បារ៉ែលក្នុងមួយថ្ងៃ។
ការថយចុះយ៉ាងខ្លាំងនេះឆ្លុះបញ្ចាំងពីការសម្របខ្លួនក្នុងប្រទេសម៉ិកស៊ិក ទៅនឹងសម្ពាធការទូតពីសហរដ្ឋអាមេរិក ក្នុងបរិបទដែល Pemex ក៏មានសមត្ថភាពមានកម្រិតផងដែរ ខណៈដែលម៉ិកស៊ិកកំពុងស្វែងរកការរក្សាការគាំទ្រដល់ប្រទេសគុយបា ក្នុងកម្រិតអប្បបរមាជំនួសឲ្យការកាត់ផ្តាច់វាទាំងស្រុង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ត្រាំកំពុងចរចារជាមួយទីក្រុងហាវ៉ាណា ក្រោយដាក់សម្ពាធធ្ងន់ បិទប្រេងគុយបាចោល
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


