ព័ត៌មានអន្ដរជាតិ
ត្រាំកំពុងចរចារជាមួយទីក្រុងហាវ៉ាណា ក្រោយដាក់សម្ពាធធ្ងន់ បិទប្រេងគុយបាចោល
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យទី១ ខែកុម្ភៈ ថា ទីក្រុងវ៉ាស៊ីនតោនកំពុងចរចាជាមួយថ្នាក់ដឹកនាំទីក្រុងហាវ៉ាណា (Havana) ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកគំរាមកំហែងដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះក្នុងប្រទេសគុយបា ដោយដាក់សម្ពាធកាន់តែខ្លាំងអមដោយកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងសំខាន់ៗ។

យោងតាមសារព័ត៌មាន ABC News លោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅឯលំនៅដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋ Florida ថា «គុយបាគឺជាប្រទេសដែលបរាជ័យបំផុត! វាមានរយៈពេលយូរមកហើយ ប៉ុន្តែឥឡូវនេះវាមិនមានប្រទេសវ៉េណេស៊ុយអេឡាដើម្បីគាំទ្រទៀតទេ។ ដូច្នេះយើងកំពុងនិយាយជាមួយប្រជាជនមកពីប្រទេសគុយបា ដែលជាប្រជាជនខ្ពស់បំផុតនៅក្នុងប្រទេស ដើម្បីមើលថាតើមានអ្វីកើតឡើង។ ខ្ញុំគិតថា យើងនឹងធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសគុយបា»។
យ៉ាងណា មេដឹកនាំអាមេរិកមិនបានផ្តល់ការចង្អុលបង្ហាញថា កិច្ចព្រមព្រៀងបែបនេះអាចរួមបញ្ចូលអ្វីខ្លះនោះទេ។ ប៉ុន្តែគ្រាន់តែបញ្ចាក់ «អាមេរិកកំពុងចាប់ផ្តើមនិយាយជាមួយប្រទេសគុយបាហើយ»។
ភាពតានតឹងរវាងអាមេរិកនិងគុយបាបានកើតឡើងបន្ទាប់ពី រដ្ឋបាលទីពីររបស់លោកត្រាំ បង្កើនសម្ពាធលើប្រទេសកោះដែលគ្រប់គ្រងដោយកុម្មុយនិស្តនៅភាគខាងត្បូងរដ្ឋផ្លរីដា ចាប់តាំងពីការបណ្តេញមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ចេញពីតំណែងកាលពីថ្ងៃទី៣ ខែមករា ដែលប្រទេសរបស់លោកជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយទីក្រុងហាវ៉ាណា និងជាប្រភពដ៏សំខាន់សម្រាប់ការនាំចេញប្រេងទៅកាន់គុយបា។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីត្រាំបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលគំរាមកំហែង ដោយដាក់ពន្ធបន្ថែមលើប្រទេសដែលលក់ប្រេងទៅឲ្យគុយបា។ នៅថ្ងៃបន្ទាប់ ប្រជាជនគុយបាបានតម្រង់ជួរជាជួរវែងៗនៅតាមស្ថានីយប្រេងឥន្ធនៈក្នុងទីក្រុងហាវ៉ាណា។
ដោយឡែក ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានព្រមានកាលពីថ្ងៃសុក្រថា វាអាចបង្កឲ្យមានវិបត្តិមនុស្សធម៌។ ដូច្នេះ ខ្លួននឹងស្វែងរកជម្រើសផ្សេងទៀតដើម្បីបន្តជួយប្រទេសគុយបា ខណៈរដ្ឋាភិបាលគុយបាបានចោទប្រកាន់ត្រាំថា កំពុងព្យាយាមច្របាច់កកោះសេដ្ឋកិច្ច ដោយការដាច់ចរន្តអគ្គិសនីប្រចាំថ្ងៃកំពុងកាន់តែខ្លាំងឡើង ហើយខ្សែប្រេងនៅស្ថានីយប្រេងឥន្ធនៈនៅតែបន្តវែង។
ប៉ុន្តែលោកត្រាំ បែរជាតបវិញថា វាមិនចាំបាច់ជាវិបត្តិមនុស្សធម៌ទេ។ ខ្ញុំគិតថាពួកគេប្រហែលជានឹងមករកយើង ហើយចង់ធ្វើកិច្ចព្រមព្រៀង។ ដូច្នេះគុយបា លែងមានប្រេង ឬលុយសម្រាប់ប្រទេសទៀតហើយ នោះមានន័យថា «ប្រេងសូន្យ» ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីដួលរលំចុះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
គុយបា ខឹងសម្បារ បន្ទាប់ពីអាមេរិកគំរាម បិទច្រកប្រេង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


