ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី បង្កើនការត្រួតពិនិត្យ ដើម្បីទប់ស្កាត់វីរុស នីប៉ាហ៍
មិនខុសពីប្រទេសផ្សេងៗឡើយ ម៉ាឡេស៊ី ក៏កំពុងបង្កើនការត្រួតពិនិត្យនៅតាមព្រលានយន្តហោះផងដែរ ដើម្បីទប់ស្កាត់វីរុសនីប៉ាហ៍ ស្របពេលពិភពលោក កំពុងព្រួយបារម្ភ។

តាមការផ្សាយរបស់ Bernama, ក្រសួងសុខាភិបាលម៉ាឡេស៊ី បានរឹតបន្តឹងការពិនិត្យសុខភាពនៅគ្រប់ច្រកទ្វារព្រំដែនអន្តរជាតិ ខណៈទីភ្នាក់ងារការពារ និងត្រួតពិនិត្យព្រំដែនម៉ាឡេស៊ី (AKPS) ក៏កំពុងបង្កើនការត្រួតពិនិត្យលើផលិតផលសត្វដែលមានហានិភ័យខ្ពស់ដែលនាំចូលពីប្រទេសឥណ្ឌាផងដែរ។
ស្របពេលជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលបានសហការជាមួយនាយកដ្ឋានសេវាបសុសត្វ និងនាយកដ្ឋានសត្វព្រៃ ដើម្បីតាមដានស្ថានភាពសត្វស្រុក និងសត្វព្រៃ ទោះបីជាបច្ចុប្បន្នមិនទាន់រកឃើញវីរុសនេះលើសត្វទាំងនោះក៏ដោយ។
ក្រសួងក៏ណែនាំឲ្យប្រជាជននិងទេសចរ ត្រូវរក្សាអនាម័យផ្ទាល់ខ្លួនឲ្យបានល្អផងដែរ ចៀសវាងការប៉ះពាល់ជាមួយសត្វឈឺ និងត្រូវពាក់ម៉ាសនៅកន្លែងដែលមានមនុស្សច្រើន។

កាលពីសប្តាហ៍មុនប្រទេសឥណ្ឌា បានបញ្ជាក់ច្បាស់ពីការរកឃើញអ្នកឆ្លងវីរុសនីប៉ាហ៍ ចំនួន២ករណី ខណៈ១៩០នាក់ទៀត ធ្វើចត្តាឡីស័ក រង់ចាំលទ្ធផលធ្វើតេស្ត។
ការរកឃើញនេះត្រូវបានបញ្ជាក់ដោយមន្ទីរពេទ្យ Darjeeling ក្នុងរដ្ឋ West Bengal ខណៈអ្នកជំងឺទាំងពីរ បានចេញរោគសញ្ញាតាំងតែពីខែធ្នូមកម្ល៉េះ។
លោកបន្តថា៖ «ការឆ្លងវីរុសនីប៉ាហ៍ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះមានហេតុផលបីយ៉ាងចំពោះបញ្ហានេះ។ ទីមួយ គឺគ្មានវិធីព្យាបាលជាក់លាក់ឲ្យជាសះស្បើយនោះទេ ហើយក៏គ្មានថ្នាំណាមួយដែលមានប្រសិទ្ធភាពឲ្យប្រាកដដែរ។ ទីពីរ មិនទាន់មានវ៉ាក់សាំងឬថ្នាំបង្ការសម្រាប់ជំងឺនេះឡើយ ហើយទីបី គឺ អត្រាឈឺនិងស្លាប់របស់វា គឺខ្ពស់ខ្លាំងណាស់រហូតដល់៧៥%ឯណោះ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


