ព័ត៌មានអន្ដរជាតិ
អាមេរិកដាក់ផែនការពង្រីកកន្លែងឃុំឃាំងចំណាយ៤៥ប៊ីលានដុល្លា ខណៈការបង្ក្រាបជនអន្តោប្រវេសន៍ក្តៅគគុក
មន្ត្រីអនុវត្តច្បាប់សហរដ្ឋអាមេរិកកំពុងរុករកទីតាំងក្នុងទីក្រុង និងរដ្ឋនានានៅទូទាំងប្រទេស ដើម្បីធ្វើជាកន្លែងឃុំឃាំងជនអន្តោប្រវេសន៍ ខណៈដែលពួកគេដាក់ចេញនូវផែនការពង្រីកកន្លែងឃុំឃាំងដ៏ធំ ដោយគ្រោងចំណាយចំនួន៤៥ប៊ីលានដុល្លារ ដែលផ្តល់ហិរញ្ញប្បទានដោយស្របច្បាប់ កាត់បន្ថយពន្ធនាពេលថ្មីៗនេះរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។

យោងតាមភ្នាក់ងារ AP ឱ្យដឹងថា ជាមួយនឹងភាពតានតឹងខ្ពស់លើការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ តាមបណ្តារដ្ឋ និងមូលដ្ឋានមួយចំនួន មានការតវ៉ាប្រឆាំងនឹងការប៉ុនប៉ងរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ មកក្បែរផ្ទះសំបែង និងសហគមន៍របស់ពួកគេ។
ការបាញ់ប្រហារដ៏សាហាវដោយមន្ត្រីអន្តោប្រវេសន៍ មកលើ លោកស្រី Renee Good និងលោក Alex Pretti នៅទីក្រុង Minneapolis ទទួលបានការយកចិត្តទុកដាក់លើការអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) របស់សហរដ្ឋអាមេរិក ជាពិសេសបង្កើនការត្រួតពិនិត្យលើផែនការរបស់ខ្លួនសម្រាប់កន្លែងឃុំឃាំងថ្មី។
គួរឱ្យដឹងថា កន្លែងដែលមន្រ្តីអន្តោប្រវេសន៍ស្នើឡើង គឺនៅភាគខាងជើងនៃទីក្រុង Richmond នៃរដ្ឋ Virginia បានទាក់ទាញមនុស្សរាប់រយនាក់ តវ៉ាប្រឆាំងជាសាធារណៈកាលពីសប្តាហ៍មុន។
អ្នកស្រុកម្នាក់ឈ្មោះ Kimberly Matthews បានប្រាប់មន្ត្រីស្រុកថា៖ « អ្នកចង់ឱ្យសកម្មភាពដែលកំពុងកើតឡើងក្នុងរដ្ឋ Minnesota ធ្លាក់ទៅក្នុងសួនច្បារផ្ទះរបស់យើងឬ? ហើយកសាងមណ្ឌលឃុំខ្លួននោះនៅទីនេះមែនទេ? នោះអាចជាអ្វីនឹងកើតឡើង»។
តែយ៉ាងណា អភិបាលក្រុង Oklahoma និង Salt Lake ដែលអនុញ្ញាតឱ្យសាងសង់មណ្ឌលឃុំឃាំងរួចហើយ មានការព្រួយបារម្ភចំពោះទង្វើនេះយ៉ាងខ្លាំង។
អភិបាលក្រុងទាំងពីរបានប្រកាសកាលពីសប្តាហ៍មុនថាម្ចាស់អចលនទ្រព្យនឹងមិនលក់ ឬជួលកន្លែងរបស់ពួកគេសម្រាប់ការឃុំឃាំងជនអន្តោប្រវេសន៍ទេ។
ទន្ទឹមនឹងនេះ ស្ថាប័ននីតិប្បញ្ញត្តិនៅក្នុងរដ្ឋមួយចំនួនដែលដឹកនាំដោយបក្សប្រជាធិបតេយ្យ បានជំរុញពលរដ្ឋឱ្យរារាំង និងបញ្ឈប់សកម្មភាពរបស់ក្រុមមន្ត្រីអន្តោប្រវេសន៍ផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


