Connect with us

កីឡា

កីឡាករ​ ស៊ុំ​ គង់ហេង​ ចាត់​ទុក​លោក​ ប៉ាល់​ ជីវ័ន​ ដូច​ជា​ឪពុក​ព្រោះ​បាន​ការ​បង្ហាញ​ផ្លូវ​លើ​វិថី​កីឡា​នេះ​រហូត​​បាន​ជោគជ័យ​

បានផុស

នៅ

កីឡាករ​ឆ្នើម​ខាង​តេក្វាន់ដូ​ ITF​ ស៊ុំ​ គង់ហេង​ ថា​មាន​ថ្ងៃ​នេះ​ក្នុង​អាជីព​កីឡា​គឺ​បាន​មក​ពី​ការ​ស្ដីប្រដៅ​ និង​បង្ហាញ​ផ្លូវ​ពី​លោក​ ប៉ាល់​ ជីវ័ន​ ដែល​ជា​គ្រូ​បង្ហាត់​​ជាង​ ១០​ឆ្នាំ​​កន្លងមក​នេះ​​ ដូច្នេះ​ហើយ​រូប​គេ​ចាត់​ទុក​គ្រូ​ម្នាក់​នេះ​ដូច​ជា​ឪពុក​ ជា​សាច់ញ្ញាត្តិ​របស់​ខ្លួន​អីចឹង​ដែរ។​

ស៊ុំ គង់ហេង​ និង​លោក​ ប៉ាល់​ ជីវ័ន​

កីឡាករ​ ស៊ុំ​ គង់ហេង​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ហ្វឹកហាត់​តេក្វាន់ដូ ITF​ នេះ​បាន​រយៈពេល​ជាង​ ១០​ឆ្នាំ​មក​ហើយ​ជា​មួយ​លោក​ ប៉ាល់​ ជីវ័ន​ ដែល​ជា​គ្រូ​នៃ​ក្លឹប​យុវជន​ និង​គ្រូ​ជម្រើស​ជាតិ។​ ដោយ​ចិត្ត​ស្រឡាញ់​ និង​ចង់​មាន​សមត្ថភាព​ខ្លាំង​រូប​គេ​តែងតែ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ព្យាយាម​បំផុត​ពិសេស​មុន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក​ម្ដងៗ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ ស៊ុំ​ គង់ហេង​ ពេល​សម្ដែង

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បន្ថែម​ទៀត​ថា​ មេដាយ​លើ​ឆាក​អន្តរជាតិ​ ១៤​គ្រឿង​ និង​មាន​​សមត្ថភាព​ប្រកួត​ល្អ​ ចំណេះ​ដឹង​បង្ហាត់​សិស្ស​ និង​ការ​ទទួល​បាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​កីឡា​ក្រសួង​មហាផ្ទៃ​នៅ​ពេល​ថ្មីៗ​នេះ​គឺ​សុទ្ធតែ​ជា​ការ​បង្ហាញ​ផ្លូវ​ ស្ដី​ប្រដៅ​ពី​លោក​ ប៉ាល់​ ជីវ័ន​ ទាំង​អស់។​ ដូច្នេះ​ហើយ​រូប​គេ​គោរព​ស្រឡាញ់​លោក​ ប៉ាល់​ ជីវ័ន​ ដូច​ទៅ​ហ្នឹង​សាច់ញ្ញាត្តិ​ ជា​បង​ ជា​ឪពុក​ តែ​ម្ដង។​ រូប​គេ​ពិត​ជា​ដឹងគុណ​បំណាច​ដ៏​ធំធេង​មួយ​នេះ​ និង​ព្យាយាម​បន្ត​ទៀត​ដើម្បី​ស្វែង​រក​ភាព​ជោគជ័យ​ជូន​គ្រូ​បន្ថែម​ទៀត​ជា​ការ​តបស្នងផង​ដែរ។

កីឡាករ​ ស៊ុំ​ គង់ហេង​

បញ្ជាក់​ដែរ​ថា​ ស៊ុំ​ គង់ហេង​ ជា​កីឡាករ​ជម្រើស​ជាតិ​តេក្វាន់ដូ​ ITF​ កម្ពុជា។​ រូប​គេ​ចូល​ហ្វឹកហាត់​កីឡា​មួយ​នេះ​ជាង​ ១០​ឆ្នាំ​មក​ហើយ។​ សិស្ស​គុន​តេក្វាន់ដូ​រូប​នេះ​ធ្លាប់​ឈ្នះ​មេដាយ​លើ​ឆាក​អន្តរជាតិ​សរុប ១៤​គ្រឿង​ និង​មាន​សមិទ្ធផល​ជូន​ជាតិ​មាតុភូមិ​ជា​ច្រើន​ទៀត​ផង​ដែរ។​ រូប​គេ​ប្រកួត​តំណាង​ឲ្យ​ក្រសួង​មហាផ្ទៃ​ និង​ទើប​ទទួល​បាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​កីឡា​ក្រសួង​មហាផ្ទៃ​ផង​ដែរ​កាល​ពី​ពេល​ថ្មីៗ​នេះ៕​

ស៊ុំ គង់ហេង​ កាល​ឈ្នះ​មេដាយ​នៅឥណ្ឌា​

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម