ព័ត៌មានជាតិ
ស្អែកនេះតំបន់មួយចំនួនក្នុងក្រុងក្រចេះ ផ្អាកការផ្គត់ផ្គង់អគ្គិសនី ខណៈមន្រ្តីជំនាញកែសម្រួលខ្សែបណ្តាញ
អគ្គិសនីក្រចេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី លើខ្សែបណ្តាញអគ្គិសនីតង់ស្យុងមធ្យម ៣៥ គីឡូវ៉ុល (ទ្វារចរន្ត F1 ចេញពីអនុស្ថានីយក្រចេះ GS34) ដើម្បីឱ្យក្រុមការងារអគ្គិសនីក្រចេះ ធ្វើការកែសម្រួលខ្សែបញ្ជូនដែលប៉ះពាល់ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ។ នេះតាមការឱ្យដឹងពីអង្គភាពអគ្គិសនីក្រចេះ។
ប្រភពពីអគ្គិសនីក្រចេះបានឱ្យដឹងថា នៅថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១៧:៣០នាទី ស្អែកនេះ នៅតំបន់មួយចំនួនអាចរងការប៉ះពាល់ពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីទៅតាមពេលវេលា និងទីកន្លែង ដូចជា ទី១. បន្ទប់ភ្លើង P029 ស្ថិតនៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ទី២. នៅតំបន់ផ្នែកខ្លះនៅក្នុងដែនអាជ្ញាបណ្ណក្រុមហ៊ុន យោន សុភរិទ្ធត្រេនឹង ស្ថិតនៅផ្នែកខ្លះ ស្រុកចិត្របុរីខេត្តក្រចេះ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


