Connect with us

ព័ត៌មានជាតិ

អាមេរិកផ្តល់ថវិកា ៥លានដុល្លារដល់កម្ពុជាសម្រាប់បោសសម្អាតសំណល់យុទ្ធភណ្ឌសល់ពីសង្គ្រាម

បានផុស

នៅ

សហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណង (ជំនួយ) ចំនួន ៥ លានដុល្លារដល់កម្ពុជា ដើម្បីការពារអាយុវជីវិតប្រជាពលរដ្ឋ និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដែលបណ្តាលមកពីសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ថវិកានេះ បានប្រព្រឹត្តទៅនៅថ្ងៃទ ០៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយមានការចូលរួមពី លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និង លោក Hans Peter Risser ប្រធានអង្គការ NPA។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់ លោកស្រី Kelly Saltzman សហការីផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាផងដែរ។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និង អង្គការ NPA ក្រោមគម្រោង «ការពារអាយុវជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា»ដែលផ្តោតលើការអនុវត្តកម្មវិធីស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោម ការបោសសម្អាតមីន និងការដោះស្រាយការគំរាមកំហែងដែលនៅសេសសល់។

ថវិកានេះ ប្រើប្រាស់សម្រាប់រយៈពេល១៨ខែ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៧ ដែលមានថវិកាគាំទ្រគម្រោងសរុបចំនួន៥.០០០.០០០ដុល្លារអាម៉េរិក ដែលក្នុងនោះអង្គភាពCMAC បានទទួលថវិកាចំនួន៤.០០០.០០០ដុល្លារអាម៉េរិក តាមរយៈអង្គការNPA និងអង្គការNPA បានទទួលថវិកាចំនួន១.០០០.០០០ដុលា្លរអាម៉េរិក។ គម្រោងនេះជួយគាំទ្រកម្លាំងជំនាញអង្គភាពCMACចំនួនប្រមាណជិត៣០០នាក់ ក្នុងកងឯកភាពកំចាត់មីនចំនួន២ នៅទិសខេត្តត្បូងឃ្មុំ និងទិសខេត្តឧត្តរមានជ័យ ដែលទទួលបន្ទុកប្រតិបត្តិការដោយផ្ទាល់។

គម្រោងនេះមានគោលបំណងលុបបំបាត់ហានិភ័យបង្កដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះឱ្យមានប្រសិទ្ធភាព ស្តារជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ដែលរងផលប៉ះពាល់ ជំរុញដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាព។​

សូមបញ្ជាក់ថា​ សង្គ្រាមសៀមឈ្លានពានក្នុងឆ្នាំ២០២៥កន្លងទៅនេះ​ បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជាដោយសារគ្រាប់បែកចង្កោម​ គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន​ គ្រាប់អាវុធសារធាតុគីមី​ និងគ្រាប់យុទ្ធភណ្ឌ​ទូទៅ​ គំរាមកំហែងសុខសុវត្ថិភាពលលើផ្ទៃដីចំនួនប្រមាណ៤៤១.៥៩៥ហិកតា​ ក្នុងភូមិសាស្ត្រនៃភូមិចំនួន៣៤០​ មានចំនួនជាង៩១.៤១១​គ្រួសារ​ ស្មើនឹងមនុស្សរាយជិត៣៦៤​,​៦៩៤នាក់​ ក្នុង៧ខេត្ត​តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ គម្រោងនេះត្រូវអនុវត្តដោយផ្តោតជាសំខាន់នៅខេត្តឧត្តរមានជ័យ​ ដែលមានផ្ទៃដីសង្ស័យរងផលប៉ះពាល់ចំនួន៤០.៤០០ហិកតា​ ស្ថិតក្នុងភូមិចំនួន១៤៥។ ទន្ទឹមនឹងជំនួយនេះ​ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានផ្តល់ការគាំទ្រលើការងារសម្ភារបច្ចេកទេស​ និងពង្រឹងសមត្ថភាពធនធានមនុស្សផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម