Connect with us

ព័ត៌មានអន្ដរជាតិ

លោក Lai ថា ទំនាក់ទំនងតៃវ៉ាន់-អាមេរិក «រឹងមាំដូចថ្ម» ក្រោយពេលលោកស៊ី ព្រមានវ៉ាស៊ីនតោន

បានផុស

នៅ

ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរបស់កោះតៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក «រឹងមាំដូចថ្ម» ហើយកិច្ចសហប្រតិបត្តិការនឹងនៅតែបន្តទៅមុខ បន្ទាប់ពីមេដឹកនាំចិន លោក ស៊ី ជីនពីង បានព្រមានទីក្រុងវ៉ាស៊ីនតោនអំពីការលក់អាវុធទៅឲ្យទីក្រុងតៃប៉ិ ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

យោងតាមភ្នាក់ងារ Reuters លោក Lai Ching-te បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីបានទៅទស្សនារោងចក្រវាយនភណ្ឌមួយកន្លែងនៅកណ្តាលកោះតៃវ៉ាន់ថា «ទំនាក់ទំនងរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកគឺនៅតែរឹងមាំ ហើយកម្មវិធីសហប្រតិបត្តិការទាំងអស់នឹងបន្ត ។ ជាពិសេស ការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន (ចំពោះទីក្រុងតៃប៉ិ) នៅតែមិនផ្លាស់ប្តូរ នៅតែមានបណ្តាញទំនាក់ទំនងដ៏ល្អឥតខ្ចោះ រវាងភាគីទាំងពីរ»។

ការអត្ថាធិប្បាយរបស់លោកបានកើតឡើង បន្ទាប់ពីលោកស៊ី កាលពីថ្ងៃពុធបានអំពាវនាវឲ្យមានការគោរពគ្នាទៅវិញទៅមក ក្នុងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈព្រមានថា បញ្ហាតៃវ៉ាន់គឺជាបញ្ហាសំខាន់បំផុតនៅក្នុងទំនាក់ទំនងចិន-អាមេរិក ហើយសហរដ្ឋអាមេរិកត្រូវតែដោះស្រាយការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ដោយប្រុងប្រយ័ត្នបំផុត។

នៅក្នុងការបង្ហោះមួយផ្សេងទៀតលើវេទិកា Truth Social របស់លោកត្រាំ បានពិពណ៌នាអំពីការសន្ទនានេះថា ល្អឥតខ្ចោះ ហើយទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងគឺល្អណាស់។ លោកថែមទាំងអះអាងថា «ទំនាក់ទំនងជាមួយប្រទេសចិន និងទំនាក់ទំនងផ្ទាល់ខ្លួនរបស់ខ្ញុំជាមួយប្រធានាធិបតីស៊ី គឺជាទំនាក់ទំនងដ៏ល្អមួយ ហើយយើងទាំងពីរដឹងថា វាសំខាន់ប៉ុណ្ណាក្នុងការរក្សាវាតាមរបៀបនោះ»។

ដោយធ្វើអត្ថាធិប្បាយលើការហៅទូរស័ព្ទរវាងត្រាំនិងលោកស៊ី ក្រសួងការបរទេសតៃវ៉ាន់បានលើកឡើងថា កោះតៃវ៉ាន់គាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យដែលបង្កឡើងដោយការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងឯកតោភាគីណាមួយ។

ថ្វីដ្បិតតែ គណបក្សកុម្មុយនិស្តចិនមិនដែលគ្រប់គ្រងតៃវ៉ាន់មែនពិត ប៉ុន្តែទីក្រុងប៉េកាំងជារឿយៗ តែងតែអះអាងថា កោះនេះគឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមិនបានច្រានចោលការប្រើប្រាស់កម្លាំងដើម្បីបញ្ចូលវាទេ។ ហេតុដូច្នេះ ដូចប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិកមិនមានចំណងការទូតជាផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែក្នុងនាមជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់កោះ ដែលចងភ្ជាប់ដោយច្បាប់ដើម្បីផ្តល់មធ្យោបាយការពារខ្លួនប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោកស៊ី​ប្រាប់លោកត្រាំថា ស្ថិរភាពទំនាក់ទំនង​ចិន-អាមេរិក ត្រូវ​ឆ្លងកាត់​បញ្ហា​តៃវ៉ាន់ដាច់ខាត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម