Connect with us

ព័ត៌មានអន្ដរជាតិ

យោធាអាមេរិកសម្លាប់​មនុស្ស​២នាក់សង្ស័យ «ភេរ​វករគ្រឿងញៀន» ប៉ុន្តែ​ក្រុមសិទ្ធិមនុស្ស​ ​ថា​ខុសច្បាប់​​អន្តរជាតិ

បានផុស

នៅ

យោធា​សហរដ្ឋអាមេរិក​បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​សម្លាប់​មនុស្ស​ពីរ​នាក់​នៅ​ក្នុង​ការវាយ​ប្រហារ​ចុង​ក្រោយ​​លើ​នាវា​​​នៅ​ភាគ​ខាង​កើត​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិក (Pacific Ocean)​។

ទី​បញ្ជាការ​ខាង​ត្បូង​របស់​សហរដ្ឋ​អាមេរិក (SOUTHCOM) បាន​ត្រួត​ពិនិត្យ​ប្រតិបត្តិ​ការ​យោធាអាមេរិក​ នៅ​អាមេរិកឡាទីន​ បាន​និយាយ​នៅ​​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ភេរវករ​គ្រឿង​ញៀន​ពីរ​នាក់​ ត្រូវ​បាន​សម្លាប់​អំឡុង​ពេលប្រត្តិបត្តិការណ៍​​យោធា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កងកម្លាំង​អាមេរិក។ Reuters

យ៉ាងណា ​​ទីបញ្ជាការ​យោធា​អាមេរិក SOUTHCOM មិន​បាន​ផ្តល់​ភស្តុតាងណាមួយ​ ​គាំទ្រ​​ចំពោះ​ការ​អះអាង​របស់​ខ្លួន​ ដែល​ថានាវានិងជនរងគ្រោះ​ទាំងពីរ​នាក់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នោះ​ទេ។

យោង​តាម​ការ​ចុះផ្សាយ​របស់ Al Jazeera កាលពី​ថ្ងៃទី៦ខែ​កុម្ភៈ ការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក​មក​លើ​នាវា​នៅ​តំបន់​ប៉ាស៊ីហ្វិក និង​ការា​បៀន ​(Caribbean) បាន​សម្លាប់​មនុស្ស​ ១២៦នាក់ នៅ​លើ​ការ​វាយ​ប្រហារ​ជាង​ ៣៤ លើក​ ចាប់​តាំង​ពីឧប្បត្តិហេតុ​លើក​ដំបូង​ នៅ​ក្នុង​ខែកញ្ញា ឆ្នាំ ២០២៥។​ នេះ​បើ​យោង​តាម​ក្រុម​ឃ្លាំ​មើលរបស់​អង្គភាព​​ Airwars និង​​​លើក​ឡើង​ថាការ​ធ្វើ​បែប​នេះ គឺ​ខុស​ច្បាប់​អន្តរ​ជាតិ​។

គួរ​ឱ្យ​ដឹង​ថា ​បូក​រួម​​ការ​​សម្លាប់​​ចុង​​ក្រោយ​​បំផុត​​ ចំនួន​​អ្នក​​ស្លាប់​​​ដោយសារ​ការ​វាយប្រហារ​របស់​អាមេរិក បាន​កើន​ឡើង​ដល់​ទៅ​​ ១២៨នាក់។

រដ្ឋបាល លោក ដូណាល់ ត្រាំ​ បាន​ប្រដូច​​ការ​វាយ​ប្រហារ​របស់​ខ្លួន​ ​ទៅ​នឹងការវាយ​ប្រហារ​​​​គ្រឿងញៀន និងបានចាត់​​ថ្នាក់​​ការ​បាញ់​ប្រហារ​នោះ​ជា​ក្រុមឧក្រិដ្ឋ​ជន ដែល​​ពាក់​ព័ន្ធ​នឹងការជួញដូរគ្រឿងញៀន​​ ពិសេសថាជា​អង្គការ «ភេរវករ»​។

ចំណែក​អ្នក​ច្បាប់​អន្តរជាតិ ក្រុម​ធ្វើ​ការ​លើសិទ្ធិ​មនុស្ស និង​មេដឹក​នាំ​ក្នុង​តំបន់​ផ្សេង​ទៀត បាន​ច្រានចោល​ការ​អះអាង​របស់​សហ​រដ្ឋ​អាមេរិក ​ដោយ​ព្រមាន​ថា​៖ « កូដកម្មនេះ​ជា​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលា​ការ ​ហើយគ្មាន​រដ្ឋ​ណា​បញ្ចប់​​ជម្លោះ​ដោយ​អាវុធទេ​ ​វា​ក៏​គ្មាន​ភាព​ត្រឹម​ត្រូវ​នៃប្រតិបត្តិការ​បែប​នេះ​ទេដែរ»​។

គួរ​បញ្ជាក់​ថា​ នាវាជាង​ ៣៨ ត្រូវ​បាន​វាយ​ប្រហារ​​ដោយ​កង​កម្លាំង​សហ​រដ្ឋ​អាមេរិក​ចំនួន​ ៣៦​ លើក​។

លោក Ben Saul អ្នក​រាយការណ៍​ពិសេស​របស់អង្គការសហប្រជាជាតិ(UN) ទទួល​បន្ទុក​ការពារ​សិទ្ធិ​មនុស្ស​ ប្រឆាំង​ភេរវកម្ម​​បាន​និយាយ​លើក​មុន​ថា​៖ « គ្មាន​សិទ្ធិ​អំណាចណាមួយ​​​ក្នុង​ច្បាប់​អន្តរ​ជាតិ​ អាច​​​ប្រើប្រាស់​កម្លាំង​យោធា​នៅ​លើសមុទ្រ​ ក្នុង​ការ​សម្លាប់​អ្នកជួញដូរគ្រឿងញៀន​ ​ដែល​សង្ស័យថា​ជាក្រុមឧក្រិដ្ឋជន​ ឬក្រុម​​ណា​មួយផ្សេង​ទៀត​​នោះទេ»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម