ព័ត៌មានអន្ដរជាតិ
លោកត្រាំ ប្រឆាំងនឹងការកាត់យកទឹកដី West Bank ខណៈពិភពលោកថ្កោលទោសអ៊ីស្រាអែល
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញជំហរប្រឆាំងនឹងការប៉ុនប៉ងរបស់អ៊ីស្រាអែល ក្នុងការកាត់យកទឹកដី West Bank ដែលកំពុងស្ថិតក្រោមការកាន់កាប់ ដោយសេតវិមានព្រមានថា ទង្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។

ចេញផ្សាយថ្ងៃអង្គារទី១០ខែកុម្ភៈឆ្នាំ២០២៦ សារព័ត៌មាន Al Jazeera បានឲ្យដឹងថា បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានប្រកាសវិធានការថ្មីៗ ដើម្បីពង្រីកការគ្រប់គ្រងលើទឹកដីប៉ាឡេស្ទីនកាលពីចុងសប្តាហ៍ មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់កាលពីថ្ងៃចន្ទថា «តំបន់ West Bank ដែលមានស្ថិរភាព» គឺជាកត្តាចាំបាច់សម្រាប់សន្តិសុខរបស់អ៊ីស្រាអែល និងគោលដៅសន្តិភាពរបស់រដ្ឋបាលលោកត្រាំ។
ជំហររបស់អាមេរិកនេះ បានកើតឡើងស្របពេលមានរលកនៃការថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានទទួលស្គាល់ថា គោលនយោបាយថ្មីនេះមានបំណង «កប់ចោលគំនិតនៃការបង្កើតរដ្ឋប៉ាឡេស្ទីន»។ ចាប់ពីទីក្រុងឡុងដ៍ រហូតដល់ទីក្រុងម៉ាឌ្រីដ មេដឹកនាំពិភពលោកបានរិះគន់ទង្វើនេះថាជាការរំលោភច្បាប់អន្តរជាតិ។ អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលចក្រភពអង់គ្លេស សុទ្ធតែបានចេញសេចក្តីថ្លែងការណ៍តវ៉ា ដោយទាមទារឲ្យអ៊ីស្រាអែលលុបចោលជាបន្ទាន់នូវការផ្ទេរអំណាចគ្រប់គ្រងសំណង់ និងទីតាំងសំខាន់ៗពីអាជ្ញាធរប៉ាឡេស្ទីន មកឲ្យអ៊ីស្រាអែលវិញ។
ភាពតានតឹងបានកើនឡើងកាន់តែខ្លាំង នៅពេលដែលប្រទេសកាន់សាសនាឥស្លាមចំនួន៨ រួមមាន អារ៉ាប៊ីសាអូឌីត តួកគី និងអារ៉ាប់រួម ជាដើម បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយចោទប្រកាន់អ៊ីស្រាអែលថា កំពុងព្យាយាមបង្ខំឲ្យមាន «តថភាពច្បាប់ថ្មី» តាមរយៈការបណ្តេញចេញដោយខុសច្បាប់។ អគ្គលេខាធិការ UN លោក Antonio Guterres ព្រមានថា វិធានការទាំងនេះកំពុងបំផ្លាញដំណោះស្រាយរដ្ឋពីរ ហើយបញ្ហាសំខាន់នៅពេលនេះ គឺថាតើរដ្ឋបាលលោកត្រាំ នឹងអាចរារាំងសម្ព័ន្ធមិត្តរបស់ខ្លួន ពីការបន្តពង្រីកទឹកដីបន្ថែមទៀតបានឬយ៉ាងណា៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


