Connect with us

ព័ត៌មានជាតិ

បារាំង-កម្ពុជា បន្តពង្រឹងសហប្រតិបត្តិការយោធា នៅសាលានាយទាហានសកម្មត្មាតពង

បានផុស

នៅ

កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ លោក អូលីវ្យេ រីឆា (Olivier Richard) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ច សាលានាយទាហានសកម្មត្មាតពង ជាលើកដំបូង ដោយអមដំណើរជាមួយលោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព និងលោកឧត្តមសេនីយ៍ត្រី ហួរ ម៉េងហួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនេះ ភាគីទាំងពីរបានបញ្ជាក់ពីភាពរស់រវើកនៃ កិច្ចសហប្រតិបត្តិការយោធាបារាំង-កម្ពុជា ដែលបានអនុវត្តជាបន្តបន្ទាប់សម្រាប់សាលានាយទាហានសកម្ម ចាប់តាំងពីឆ្នាំ១៩៩៤ និងវិទ្យាស្ថានបញ្ជាការសេនាធិការត្មាតពង ចាប់តាំងពីឆ្នាំ២០២៤។ ក្នុងរយៈពេលជាង ៣២ឆ្នាំកន្លងមក នាយទាហានប្រមាណ ២៥០០នាក់ បានទទួលការជួយជ្រោមជ្រែងពីបេសកកម្មសហប្រតិបត្តិការការពារជាតិរបស់បារាំង ក្នុងអំឡុងពេលបណ្តុះបណ្តាល។

ក្រោយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារហ្វឹកហ្វឺនថ្មី ដែលជាសហហិរញ្ញប្បទានរវាងប្រទេសទាំងពីរ ឯកអគ្គរដ្ឋទូតបានជួបសំណេះសំណាលជាមួយសិស្សនាយទាហាន ខណៈពួកគេកំពុងសិក្សា ភាសាបារាំង និងបានទស្សនាការសម្តែងរបស់សិស្សនាយទាហាន រួមមានការបង្ហាញក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនប្រពៃណីខ្មែរ។
ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងមានន័យពិសេស ខណៈសាលានាយទាហានសកម្មត្មាតពង កំពុងអបអរសាទរ ខួប ៨០ឆ្នាំ នៃការបង្កើតសាលា និងខួប ៣២ឆ្នាំ នៃការបោះទីតាំងនៅត្មាតពង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម