Connect with us

ព័ត៌មានអន្ដរជាតិ

​​ការ​បាញ់​ប្រហារ​ដ៏សាហា​វ​មួយ​កើតឡើង​នៅ​​​វិទ្យាល័យ​​​មួយ​​នៅកាណា​ដា មនុស្ស​១០នាក់ស្លាប់​​

បានផុស

នៅ

​​យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៩នាក់ស្លាប់​ នៅ​ក្នុង​ការបាញ់ប្រហារដ៏​ធំ​មួយ​ ក្នុង​វិទ្យា​ល័យ​ក្បែរ​លំនៅ​ដ្ឋាន​មួយ​កន្លែង​នៅភាគឦសាន​នៃខេត្ត British Columbia ប្រទេស​កាណា​ដា។ ​​យោង​តាមការ​ផ្សាយ​ព័ត៌មាន​ទាន់ហេតុការណ៍​របស់ CNN ដែលស្រង់​ការ​បញ្ជាក់​របស់​ប៉ូលិស​កាណា​ដា​​។​

លោក Colin Watson ប៉ូលីសក្រុង Abbotsford។ រូបភាព៖ Vikki Hopes
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប៉ូលិសឱ្យ​ដឹង​ថា​​ការ​​បាញ់​ប្រហារ​​ដ៏​ខ្លាំង​​ក្នុង​​​អនុវិទ្យាល័យ​ Tumbler Ridge កើត​ឡើង​នៅ​ម៉ោង​ប្រហែល​ ១ និង ២០ នាទី​រសៀល រក​ឃើញ​មនុស្ស​ ៦នាក់​បាន​ស្លាប់ និង​​ច្រើន​នាក់​ទៀត​រង​របួស​។

ប៉ូលិស​​ឱ្យ​ដឹង​ទៀត​​ថា៖ « ជន​សង្ស័យ​​​​​ក៏​ត្រូវ​បាន​​រក​​ឃើញ​​ថា​​ស្លាប់​ដែរ ​ទំនង​​ជា​​របួស​​ដោយ​​ខ្លួន​ឯង​»។

ចំណែក​ជនរងគ្រោះ២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ដោយ​មាន​របួស​ធ្ងន់ធ្ងរ ឬប្រឈម​បាត់​បង់​អាយុ​ជីវិត។

ប៉ូលិស​បាន​និយាយ​ថា មនុស្ស​ប្រហែល ២៥ នាក់​ផ្សេង​ទៀត​ ដែល​មាន​របួស​ មិន​ប្រឈម​ដល់​អាយុ​ជីវិត​ទេ ពួកគេ​កំពុង​ព្យាបាល​​នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងតំបន់​។

ប៉ូលិសបាននិយាយនៅ​ក្នុងសេចក្តីថ្លែងការណ៍​មួយ​ថា មាន​មនុស្ស​ពីរ​នាក់​បន្ថែម​ត្រូវបានរកឃើញ​ថា​ស្លាប់​ ​នៅ​ឯគេហដ្ឋាន​ដែល​មាន​ទំនាក់​ទំនងនឹងហេតុ​ការណ៍​នេះ។

សេចក្តី​​ថ្លែងការណ៍​បាន​បន្ត​ថា​៖ «ក្រុម​​មន្ត្រី​​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ នៅ​​​ផ្ទះ​ដែល​សង្ស័យ​ ​និង​​ទ្រព្យសម្បត្តិ​​បន្ថែម​ទៀត​​ ដើម្បី​​កំណត់​​ថា​មាន​មនុស្ស​​ណា មាន​​​របួស​​ ឬ​​ជាប់​​ពាក់​ព័ន្ធ​​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​នេះ»។

ប៉ូលិស​បាន​​បន្ត​ថា​៖ « មិន​ជឿ​ថាមានជនសង្ស័យ​រូប​នេះ ហ៊ានគំរាម​កំហែង​ជា​បន្តបន្ទាប់​ដល់សាធារណជន​យ៉ាង​នេះ​ទេ» ។

យោង​តាមគេហទំព័ររបស់ខេត្ត​បានឱ្យដឹងថា អនុវិទ្យា​ល័យ Tumbler Ridge មាន​សិស្សចំនួន ១៧៥ នាក់ ពី​ថ្នាក់ទី ៧ ដល់ទី ១២។

សេចក្តីជូនដំណឹងលើ​គេហទំព័រ​បានលើក​ឡើង​ថា៖ « ដោយ​សារ​​តែ​សោកនាដកម្ម​បាន​កើតឡើងនៅ​ក្នុងសហគមន៍​នៃអនុ​វិទ្យា​ល័យ Tumbler ​Ridge ចំណែក​សាលាបឋមសិក្សា Tumbler Ridge នឹង​ត្រូវបិទទ្វា​​ពេញ​មួយ​សប្តាហ៍​នេះ»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម