Connect with us

កីឡា

ក្រៅពីអាជីពបាល់ទាត់ Ronaldo មានមុខ​ជំនួញធំៗ ៨ ក្នុងដៃសុទ្ធតែតម្លៃរាប់លានដុល្លារ

បានផុស

នៅ

កីឡាករ Cristiano Ronaldo ត្រូវបានគេចាត់ទុកជាកីឡាករកំពូលម្នាក់នៅក្នុងអាជីពជាកីឡាករបាល់ទាត់ ប៉ុន្តែនៅក្រៅទីលានវិញ គាត់ក៏ជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ផងដែរ ដោយបច្ចុប្បន្នមានជំនួញវិនិយោគរកស៊ីរហូតដល់ទៅ ៨ ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Cristiano Ronaldo

ខ្សែប្រយុទ្ធក្រុម Al-Nassr វ័យ ៤១ ឆ្នាំ បានក្លាយកីឡាករបាល់ទាត់ដំបូងគេបង្អស់ ដែលត្រូវបានគេទទួលស្គាល់ជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារអាមេរិក។ ទ្រព្យសម្បត្តិច្រើនជាង ១ ពាន់លានដុល្លាររបស់គាត់ ទទួលបានតាមរយៈចំណូលពីបាល់ទាត់ និងការវិនិយោគចម្រុះលើវិស័យសណ្ឋាគារ សុខភាពកាយសម្បទា ហ្វេហ្ស៊ិន​សម្លៀកបំពាក់ និងបច្ចេកវិទ្យាជាដើម។

អាជីវកម្មភាគច្រើនរបស់គាត់ដំណើរការក្រោមយីហោឈ្មោះ “CR7″ ដែលរួមមានសណ្ឋាគារដ៏ប្រណិត (Pestana CR7) មណ្ឌលហាត់ប្រាណ (CR7 Fitness) និងផលិតផលសម្លៀកបំពាក់ ទឹកអប់ និងស្បែកជើងជាដើម ដែលសុទ្ធតែប្រើឈ្មោះ CR7។

Cristiano Ronaldo

ខាងក្រោមនេះ ជាជំនួញធំៗទាំង ៨ របស់ Cristiano Ronaldo៖

  • សណ្ឋាគារ CR7 Hotels (Pestana CR7): សណ្ឋាគារដ៏ប្រណិតនេះ ជាការសហការរ ជាមួយក្រុមហ៊ុន Pestana Hotel Group មានទីតាំងនៅទីក្រុង Madeira, Lisbon, Madrid, Marrakech និង New York។
  • CR7 Fitness/Gyms: នេះជាមណ្ឌលហាត់ប្រាណបំពាក់ដោយបច្ចេកវិទ្យាកម្រិតខ្ពស់ និងងាយស្រួលដល់អតិថិជន ដែលគ្រប់យ៉ាងបានបំផុសគំនិតពីការហាត់ប្រាណរបស់គាត់ ដោយសហការជាមួយ Crunch Gyms។
  • ហ្វេហ្ស៊ិន​ម៉ាក CR7: បច្ចុប្បន្នគាត់មានផលិតផលសម្លៀកបំពាក់ (ខោ អាវ ខោក្នុង) ស្បែកជើង ទឹកអប់ (Eden Parfums) និងវ៉ែនតា ដែលទាំងនោះសុទ្ធតែប្រើឈ្មោះ CR7។
  • វេជ្ជសាស្ត្រ និងបច្ចេកវិទ្យា: Ronaldo ជាសហម្ចាស់ក្រុមហ៊ុនគ្លីនិកប្តូរសក់មួយឈ្មោះ Insparya នៅអេស្ប៉ាញ និងព័រទុយហ្គាល់។ គាត់ក៏បានវិនិយោគក្នុងកម្មវិធីសុខភាពផ្លូវចិត្តផងដែររួមមាន Bionic, ក្រុមហ៊ុន Whoop និងវិនិយោគ ៤០ លានដុល្លារអាមេរិក ក្នុងហ្គេមបាល់ទាត់ UFL។
  • ផលិតកម្ម: ក្នុងឆ្នាំ ២០២៥ Ronaldo បានបើកដំណើការគម្រោងថ្មីៗជាច្រើនដូចជា ស្ទូឌីយោភាពយន្ត UR-Marv នៅទីក្រុងឡុងដ៍ ជាមួយ Matthew Vaughn និងវិនិយោគក្នុងមជ្ឈមណ្ឌល Padel City និង WOW FC ដើម្បីរៀបចំការប្រកួតកីឡាករផ្សេងៗ ជាពិសេសគឺការប្រកួត MMA។
  • សារមន្ទីរ: Ronaldo មានសារមន្ទីរផ្ទាល់ខ្លួនមួយនៅកោះ Madeira ក្នុងប្រទេស ព័រទុយហ្គាល់។ សារមន្ទីរនេះបានបង្កើតឡើងនៅឆ្នាំ ២០១៣ ដើម្បីរកចំណូលពីអ្នកចូលទស្សនា ដែលប្រធានបទនៃទីនេះត្រូវបានធ្វើឡើង ដើម្បីឆ្លុះបញ្ចាំងពីជីវិត និងអាជីពជាកីឡាករបាល់ទាត់ផ្ទាល់របស់អតីតខ្សែប្រយុទ្ធក្រុម Real Madrid។
  • ឥទ្ធិពលក្នុងវិស័យឌីជីថល: នៅខែកញ្ញា ឆ្នាំ ២០២៥ គាត់បានក្លាយជាមនុស្សដំបូងគេ ដែលមានអ្នកតាមដានលើបណ្ដាញសង្គមសរុបឈានដល់ ១ ពាន់លាននាក់នៅជុំវិញពិភពលោក។ ប្រការនេះបានជួយឱ្យគាត់ពង្រីកប្រជាប្រិយភាពរបស់ខ្លួនយ៉ាងខ្លាំង និងធ្វើឱ្យគាត់រកបានចំណូលកាន់តែច្រើន ពីការសហការជាមួយការផ្សព្វផ្សាយម៉ាកយីហោដូចជា Tag Heuer និងម៉ាកផ្សេងៗទៀត។
  • ភាគហ៊ុនជាមួយក្លិប Al-Nassr: កាលពីឆ្នាំ ២០២៥ Ronaldo បានបន្តកិច្ចសន្យាថ្មីជាមួយក្លិប Al-Nassr ដោយទទួលបានប្រាក់ឈ្នួលច្រើនជាង ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងភាគហ៊ុនកាន់កាប់ក្លិបចំនួន ១៥%៕
Cristiano Ronaldo

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម