សេដ្ឋកិច្ច
កម្ពុជា រំពឹងទទួលបានទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ១ លានតោន នៅឆ្នាំនេះ
សមាគមស្វាយចន្ទីកម្ពុជាបានព្យាករថា ទិន្នផលគ្រាប់ស្វាយចន្ទីនៅកម្ពុជានឹងសម្រេចបាន ៨០ ម៉ឺនតោន ដល់ ១ លានតោន នៅក្នុងរដូវប្រមូលផលឆ្នាំ ២០២៦ ដោយសារការកើនឡើង នៃផ្ទៃដីដាំដុះ រួមផ្សំនឹងការអំណោយផលពីអាកាសធាតុ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា ការប្រមូលផលស្វាយចន្ទីនាពេលខាងមុខរបស់កម្ពុជានឹងស្ថិតចន្លោះពី ៨០ ម៉ឺន ទៅដល់ ១ លានតោន ដោយសារការកើនឡើងនៃផ្ទៃដីដាំដុះ និងការផ្ដល់អំណោយផលពីអាកាសធាតុ។
លោក អួន ស៊ីឡុត បញ្ជាក់ថា៖ «ផ្ទៃដីដាំដុះកើនឡើង ហើយយើងអាចប៉ាន់ស្មានថា អាកាសធាតុវាមិនអាក្រក់ពេក ដោយសារតែការពន្យាការផ្ដល់ផលរយៈពេលមួយខែ យើងសង្ឃឹមថា ខែមេសា និងឧសភា នឹងក្លាយជាខែប្រមូលផលច្រើនបំផុត ខុសពី ៣ ឆ្នាំមុន ដែលការប្រមូលផលក្នុងខែមីនា»។

កម្ពុជាកំពុងខិតខំទាក់ទាញទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីថ្មី ទៅប្រទេសឥណ្ឌា ដើម្បីបង្កើនពិពិធកម្មក្នុងការនាំចេញគ្រាប់ស្វាយចន្ទី ខណៈស្វាយចន្ទីកម្ពុជានាំចេញភាគច្រើនទៅប្រទេសវៀតណាម។
យោងតាមសមាគមស្វាយចន្ទី គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៧៤ ម៉ឺនហិកតា។ នៅឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


