Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំអាច​ជាមេ​ដឹកនាំ​អាមេរិក​ដំបូង​គេ ដែល​ជាន់ដី​វ៉េណេស៊ុយអេឡា​ ក្នុង​រយៈពេល​ជិត​៣០ឆ្នាំ

បានផុស

នៅ

ក្នុងរបត់ការទូតដ៏គួរឲ្យភ្ញាក់ផ្អើល ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីផែនការទៅបំពេញទស្សនកិច្ចនៅប្រទេសវ៉េណេស៊ុយអេឡា ដោយលើកឡើងថា ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំបណ្តោះអាសន្នរបស់ប្រទេសនេះគឺ «ល្អឥតខ្ចោះ»។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ Al Jazeera កាល​ពី​ថ្ងៃទី១៣​ខែ​កុម្ភៈ​ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ប្រសិនបើដំណើរទស្សនកិច្ចនេះកើតឡើងមែន លោកត្រាំនឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលទៅជាន់ដីវ៉េណេស៊ុយអេឡា គិត​ចាប់តាំងពីឆ្នាំ១៩៩៧។ លោកត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា «ទំនាក់ទំនងដែលយើងមានជាមួយវ៉េណេស៊ុយអេឡានៅពេលនេះ ខ្ញុំអាចនិយាយបានថា​ពិន្ទុ១០លើ១០» ដោយលោកសង្កត់ធ្ងន់លើកិច្ចសហការយ៉ាងជិតស្និទ្ធបំផុត ជាមួយប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez លើការទាញយកប្រភពប្រេងដ៏មហាសាល។

ការកែលម្អទំនាក់ទំនងនេះ កើតឡើងបន្ទាប់ពីមានការផ្លាស់ប្តូរគោលនយោបាយយ៉ាងខ្លាំងរបស់អាមេរិក រួមទាំងការបន្ធូរបន្ថយទណ្ឌកម្មថាមពលពីក្រសួងរតនាគារផងដែរ។ អាជ្ញាប័ណ្ណថ្មីឥឡូវនេះ អនុញ្ញាតឲ្យក្រុមហ៊ុនយក្សដូចជា Chevron, BP និង Shell បន្ត និងពង្រីកប្រតិបត្តិការជាមួយក្រុមហ៊ុនប្រេងរដ្ឋ PDVSA របស់វ៉េណេស៊ុយអេឡា។ ការថយចុះកម្តៅនៃភាពតានតឹង បានកើតឡើងត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីការឆ្មក់ចូលរបស់អាមេរិកដែលនាំទៅដល់ការចាប់ខ្លួនលោក Nicolas Maduro។ ចាប់តាំងពីការដកតំណែងលោក Maduro មក ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេងតម្លៃ ២ពាន់លានដុល្លាររួចហើយ។

ទោះបីជាអាមេរិកកំពុងចូលរួមយ៉ាងខ្លាំងក្នុងផែនការស្តារឧស្សាហកម្មប្រេងតម្លៃ​១០០ពាន់លានដុល្លារក៏ដោយ ក៏មន្ត្រីអាមេរិកបានបញ្ជាក់ថា អនាគតនយោបាយគឺស្ថិតនៅលើដៃប្រជាជនក្នុងស្រុក។ រដ្ឋមន្ត្រីថាមពលលោក Chris Wright បានលើកឡើងថា អាមេរិកនឹងមិន «កំណត់តួនាទីនាពេលអនាគត» របស់ថ្នាក់ដឹកនាំ​វ៉េណេស៊ុយអេឡាក្នុងការបោះឆ្នោតខាងមុខនោះទេ។ យ៉ាង​ណាមិញ ផ្លូវទៅមុខនៅតែមានភាពស្មុគស្មាញ ដោយសារលោកស្រី Rodriguez នៅតែហៅលោក Maduro ថាជា «ប្រធានាធិបតីតាមរដ្ឋធម្មនុញ្ញ» នៅឡើយ បើទោះបីជាទីក្រុងវ៉ាស៊ីនតោនកំពុងតែតែងតាំងប្រេសិតថ្មីប្រចាំទីក្រុងការ៉ាកាស ដើម្បីពង្រឹងចំណងការទូតក៏ដោយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម