Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​ធ្លាក់​លេខ​ជា​គោល​ដៅ​ទេសចរ​ពី​​ចិន​ ខណៈ​​កូរ៉េ​ខាង​ត្បូង​​លោតឡើង​លេខ​១​

បានផុស

នៅ

វិស្សមកាល​រយៈពេល៩ថ្ងៃ​ តាម​ចន្ទ​គតិរបស់ប្រទេសចិន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​អាទិត្យ ដោយប្រទេសជប៉ុន​បានធ្លាក់​​ចេញ​ពី​គោល​ដៅ​​ទេសចរណ៍​​លេខ​២​ សម្រាប់ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស​ពេញ​និយម​បំផុត​ចំនួន១០​របស់​​អ្នក​ដំណើរ​ចិន។ ​ការ​ធ្លាក់ចុះ​នេះ បន្ទាប់​ពី​ទី​ក្រុង​ប៉េកាំងបាន​ជំរុញពលរដ្ឋរបស់ខ្លួន​ មិន​ឱ្យ​ទៅលេងប្រទេសជប៉ុន​ ចំ​ពេល​មានភាពតាន​តឹង​ផ្នែក​ការ​ទូត​ជុំ​វិញ​​កោះ​តៃ​វ៉ាន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រជាជនចិនអំឡុងពេលបុណ្យចូលឆ្នាំចិន។ Reuters

យ៉ាងណា ប្រទេស​កូរ៉េខាងត្បូងត្រូវ​បានរំពឹង​ថា​នឹង​ក្លាយ​​​ជា​គោល​ដៅ​ក្រៅ​ប្រទេស​កំពូល​ជាមួយ​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ២៥០ ០០០នាក់ កើន​ឡើង ១,​៥ដង​ បើធៀបនឹងឆ្នាំមុន​។

យោង​តាម Kyodo ចុះផ្សាយ​ថ្ងៃទី​១៥ ខែកុម្ភៈ ប្រទេស​ដែល​ពេញ​និយម​ម្រាប់​ជន​ជាតិ​ចិន​ផ្សេងទៀត​ រួម​មាន​ប្រទេស​ថៃ សិង្ហបុរី វៀតណាម តួកគី និងរុស្ស៊ី។ ​នេះ​បើយោង​តាមរបាយការណ៍​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​។

គួរ​ឱ្យ​ដឹង​ថា ភាព​តាន​តឹងរវាង​ប្រទេស​ចិន​និង​ជប៉ុន កើត​ចេញ​ពី​ការ​ថ្លែង​សុន្ទរកថា​របស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក​ស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) នៅ​សភា​ខែវិច្ឆិកា​ ជុំវិញ​កោះតៃវ៉ាន់។

មិន​តែ​ប៉ុណ្ណោះ​ ក្រុងប៉េកាំង-តូក្យូ មាន​ចំនួនអ្នកទេសចរចិនជា​ច្រើន​​ជាប់​ព្រំដែន​ជប៉ុន​អំឡុង​ថ្ងៃឈប់​សម្រាក​បុណ្យ​ចូលឆ្នាំថ្មី គេ​​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​ដល់​ទៅ​ ៦០ ភាគរយ​ធៀបនឹង​ឆ្នាំ​មុន​​។

យ៉ាងណាការ​ធ្វើ​ដំណើរ​ចំនួន ៩.៥ប៊ីលានជើង​​ត្រូវ​បានព្យាករ អំឡុង​ពិធី​បុណ្យ​និទាឃរដូវរយៈពេល ៤០ថ្ងៃ​ នៃ​ការធ្វើដំណើរ​រហូតដល់ថ្ងៃទី១៣ ខែមីនា ដែល​គេ​ស្គាល់​ជា​ភាសាចិន​ថា «ឈុនយុន ឬ Chunyun»។

ស្ថានទូត​ចិន​ប្រចាំ​ទីក្រុងអូសាកា កាលពីថ្ងៃអាទិត្យ បាន​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត ជំរុញ​ឱ្យជនជាតិចិន ជៀសវាងការ​ធ្វើដំណើរទៅ​កាន់​ប្រទេស​ជប៉ុន បន្ទាប់​ពីមាន​ឧប្បត្តិហេតុ​សម្លាប់មនុស្ស​ ក្នុងសង្កាត់ Dotombori ​កើត​​ឡើង​យ៉ាង​មមាញឹក​របស់ទីក្រុងនេះ​កាលពីប៉ុន្មាន​យប់​​មុន​​។

កាលពីថ្ងៃសៅរ៍ អ្នក​ការ​ទូតកំពូលរបស់​ចិន​ លោក វ៉ាង​ យី (Wang Yi) បាន​រិះគន់ការលើកឡើងរបស់ លោក​ស្រី តាកាអ៊ិឈិ ម្តង​ទៀត​ នៅ​ក្នុង​សន្និ​សីទសន្តិសុខនៅ​​ទីក្រុង​ Munich ប្រទេស​អាល្លឺម៉ង់​ ដោយ​លើក​ឡើង​ថា​៖ «ពួកគេ ​ប្រឆាំង​នឹង​អធិបតេយ្យភាព​របស់ប្រទេសចិន​ដោយផ្ទាល់ ពី​និន្នា​ការ​​គ្រោះ​ថ្នាក់​នាពេលថ្មីៗនេះនៅក្នុងប្រទេសជប៉ុន»។ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Xinhua ។

ទីក្រុងប៉េកាំងអះអាងថា មេដឹកនាំជប៉ុនបាននឹង​កំពុង​ព្យាយាម​ស្តារ​លទ្ធិ​យោធា​និយម​ឡើងវិញ ជា​ពិសេស​បារម្ភ​ថាតាកាអ៊ិឈិ ជា​អ្នកគ្រប់​គ្រង​សន្តិ​សុខ​ជាតិ​ ដែល​អាចពង្រឹងសមត្ថភាព​ការពារប្រទេស​របស់​លោក​ស្រី​ និងពន្លឿន​​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​សន្តិភាព​ក្រោយ​សង្គ្រាម​របស់​ខ្លួន​៕

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម