ព័ត៌មានអន្ដរជាតិ
តុលាការរដ្ឋ Virginia បដិសេធមិនឲ្យអ្នកផ្ទុកមេរោគអេដស៍ចូលបម្រើកងទ័ព
តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកគាំទ្រនូវគោលនយោបាយដ៏យូរអង្វែងរបស់យោធាសហរដ្ឋអាមេរិក ហាមឃាត់អ្នកផ្ទុកមេរោគអេដស៍ឱ្យចូលបម្រើកងទ័ព ហើយអះអាងថា ការរីកចម្រើនក្នុងវិស័យវេជ្ជសាស្រ្តគឺមិនសមហេតុផល។ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៥ ។

ចៅក្រមបីរូបរបស់សហរដ្ឋអាមេរិកមានមូលដ្ឋាននៅទីក្រុង Richmond រដ្ឋ Virginia បាននិយាយថា៖« ការអនុញ្ញាតឱ្យបុគ្គលដែលផ្ទុកមេរោគអេដស៍ ចូលរួមបម្រើវិស័យកងកម្លាំងប្រដាប់អាវុធអាចមិនល្អ ឬធ្វើឱ្យស្មុគស្មាញដល់បេសកកម្មរបស់យោធាដោយដាក់បន្ទុក និងការចំណាយផ្សេងៗ»។
តុលាការបានបដិសេធសេចក្តីសម្រេចឆ្នាំ២០២៤ ដោយចៅក្រមម្នាក់នៅរដ្ឋ Virginia ដោយការលុបចោលការហាមឃាត់ការចូលបម្រើកងទ័ព។
គោលនយោបាយនេះ បានអនុម័តជាផ្លូវការជាលើកដំបូងក្នុងឆ្នាំ ១៩៩១ ត្រូវបានជំទាស់ដោយមនុស្សបីនាក់ដែលមានផ្ទុកមេរោគអេដស៍។ ពួកគេនិយាយថាខ្លួនមិនមានរោគសញ្ញា មិនអាចរកឃើញការផ្ទុកមេរោគអ្វីឡើយ ដោយសារតែការព្យាបាល និងយកចិត្តទុកដាក់របស់គ្រូពេទ្យ។
មានអ្នកផ្ទុកមេរោគអេដស៍រហូតដល់ ៩៥ភាគរយ ទទួលការព្យាបាល តែមិនអាចរកឃើញថាមានរោគសញ្ញាអ្វី មានន័យថា ពួកគេមិនអាចចម្លងមេរោគទៅដៃគូផ្លូវភេទរបស់ពួកគេបានទេ។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក។
យ៉ាងណា តុលាការបាននិយាយកាលពីថ្ងៃពុធថា ការព្យាបាលអាចធ្វើឱ្យយោធាចំណាយរហូតដល់ ២០ ០០០ដុល្លារ ក្នុងមនុស្សម្នាក់ជារៀងរាល់ឆ្នាំ។ ពេលដែលមានសមាជិកយោធាផ្ទុកមេរោគអេដស៍នៅជួរមុខនឹងបង្ហាញពីបញ្ហាជាក់ស្តែងនិងផ្នែកការទូត។
តុលាការបន្តថា៖ «លើកឡើងទាំងអស់របស់យោធាគឺជាការវិនិច្ឆ័យសមហេតុផល ទាក់ទងនឹងបេសកកម្មស្របច្បាប់របស់យោធា ចំណែកគោលនយោបាយនេះគឺមានសុពលភាពខ្ពស់»។
ចំណែកមេធាវីម្នាក់បានលើកឡើងថា អ្នកផ្ទុកមេរោគដែលមិនអាចរកឃើញថាមានរោគសញ្ញាអ្វី កម្លាំងរបស់ពួកគេអាចដាក់ពង្រាយនៅគ្រប់ទីកន្លែង និងអនុវត្តភារកិច្ចគ្មានដែនកំណត់ ហើយពុំមានហានិភ័យនៃការចម្លងទៅអ្នកដទៃឡើយ។
លោក Gregory Nevins អ្នកធ្វើការលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ Lambda Legal) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « សេចក្តីសម្រេចនេះមិនអើពើនឹងការរីកចម្រើនផ្នែកវេជ្ជសាស្ត្ររាប់ទសវត្សរ៍មកហើយនោះទេ ជាពិសេសសមត្ថភាពរបស់មនុស្សដែលរស់នៅជាមួយអ្នកផ្ទុកមេរោគអេដស៍គឺមានភាពខុសគ្នានិងមានសក្តានុពលរបស់ពួកគេរៀងខ្លួន»។
យ៉ាងណា ក្រសួងការពារជាតិអាមេរិកមិនទាន់ឆ្លើយតបពីករណីនេះនៅឡើយទេ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


