ព័ត៌មានជាតិ
មេខ្យល់៣នាក់ នាំពលករឆ្លងដែន១១នាក់ ទៅប្រទេសថៃ ដោយម្នាក់យក៦០០០បាត ត្រូវ អាវុធហត្ថឃាត់ខ្លួន
មេខ្យល់៣នាក់ នាំពលករឆ្លងដែន១១នាក់ ទៅប្រទេសថៃ ដោយខុសច្បាប់ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅតុលាការដាក់ទោសទៅតាមផ្លូវច្បាប់។ ការឃាត់ខ្លួនពលករនេះ កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុច TV12001-99225 ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

អាវុធហត្ថបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃទី២១កម្លាំងចម្រុះ មានកងទ័ព កងរាជអាវុធហត្ថ និងកម្លាំងនគរបាល ដែលឈរជើងតាមបន្ទាត់ព្រំដែនខ្មែរ ថៃ បានចុះល្បាតស្រាប់តែប្រទះមនុស្សបម្រុងលួចឆ្លងដែនទៅប្រទេសថៃចំនួន១៤នាក់ ក្នុងនោះមានមេខ្យល់ចំនួន៣នាក់ ពលករចំនួន១១នាក់មានកុមារ២នាក់ផងដែរ។ លោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសអាវុធហត្ថខេត្តបានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានឲ្យកម្លាំងការិយាល័យបង្ក្រាបការជួញដូរមនុស្សធ្វើការសួរចម្លើយដល់ជនរងគ្រោះទាំង១១នាក់ ពួកគាត់បានឆ្លើយសារភាពដូចៗគ្នាថា មានមេខ្យល់ចំនួន៣នាក់ ១ឈ្មោះផៃ ធី ភេទប្រុស អាយុ៤១ឆ្នាំ ២ឈ្មោះសាំ អៀន ភេទប្រុស អាយុ៤៧ឆ្នាំ ៣អ៊ូ សុខា ភេទប្រុស អាយុ៣៤ឆ្នាំ ទូរសព្ទមកទំនាក់ទំនងមកពួកគាត់ថានឹងនាំពលករទាំង១១នាក់ចេញទៅប្រទេសថៃ បានដោយក្នុង១នាក់ ត្រូវបង់លុយឲ្យពួកគេចំនួន៦ពាន់បាត បន្ទាប់ពីបានឯកភាពគ្នាហើយ ណាត់ថ្ងៃចេញដំណើរ។ លុះនៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២១ មេខ្យល់ទាំង៣នាក់មកតាមការណាត់ ហើយមានម៉ូតូចាំទទួលដឹកពួកគេពីកន្លែងដីពុះឡូតិ៍មួយកន្លែងក្នុងខេត្តសៀមរាប ហើយវាងទៅតាមផ្លូវលំចំណុចផ្សារកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាម ហើយឡើងជិះរថយន្តបន្ត មកចេញនៅចំណុចស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីគេចពីសមត្ថកិច្ចដែលឈរជើងបិទផ្លូវខេត្តនៅចំណុចស្ពានតាប៉ុន ស្រុកព្រះនេត្រព្រះហើយបានធ្វើដំណើររហូតដល់ចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិកូនដំរីម្ចាស់រថយន្ត បានដាក់ពួកគាត់នៅទីនោះដោយប្រាប់ថា បន្តិចទៀតមានគេមកយកបន្តហើយ។ រហូតដល់ថ្ងៃរសៀលស្រាប់តែឃើញរថយន្តដដែល មកដឹកពួកគាត់ទៅស្រុកម៉ាឡៃហើយ មានបុរសម្នាក់ទៀតមកចាំនាំផ្លូវពួកគាត់ដើរកាត់បម្រុងឆ្លងទៅប្រទេសថៃ ពេលដើរបានប្រហែល៥០ម៉ែត្រ ស្រាប់តែមានសមត្ថកិច្ចចាប់ពួកគាត់បានតែម្ដង។




ចំណែកមេខ្យល់ទាំង៣នាក់ ក្រោយពីសមត្ថកិច្ចសាកសួរ បានឆ្លើយសារភាពថា ពួកគេពិតជាបានជូនពលករទាំងអស់ដើម្បីចេញទៅប្រទេសថៃពិតប្រាកដមែន។

ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ចំណែកជនរងគ្រោះចំនួន១១ ក្នុងនោះកុមារចំនួន២នាក់ផងនោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត២(QC2)ថ្នាក់ខេត្តកងវ៉ា ក្នុងក្រុងសិរីសោភ័ណផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


