Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ហាម៉ាសរៀបចំការបោះឆ្នោតសម្ងាត់ រើសមេដឹកនាំបណ្តោះអាសន្នថ្មី

បានផុស

នៅ

ក្រុម​ហាម៉ាសបានចាប់ផ្តើមការបោះឆ្នោតផ្ទៃក្នុងយ៉ាងសំខាន់មួយ ដើម្បីជ្រើសរើសមេដឹកនាំបណ្តោះអាសន្នថ្មី បន្ទាប់ពីមេដឹកនាំកំពូលៗជាច្រើនរូប រួមទាំងលោក Yahya Sinwar និងលោក Ismail Haniyeh ត្រូវបានសម្លាប់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC នា​ថ្ងៃ​សុក្រ​ទី​២០​ខែ​កុម្ភៈ​ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Khalil al-Hayya និង​លោក Khaled Mashal (រូបថត៖ Anadolu / Getty)

ការបោះឆ្នោតកំពុងប្រព្រឹត្តទៅនៅទូទាំងតំបន់ហ្គាហ្សា តំបន់ West Bank និងក្នុងចំណោមសមាជិកនៅក្រៅប្រទេស។ អ្នកឈ្នះនឹងកាន់តំណែងរយៈពេលមួយឆ្នាំ ដែលជាការសម្រេចចិត្តដ៏សំខាន់សម្រាប់ទិសដៅរបស់ក្រុម​សកម្ម​ប្រយុទ្ធ​មួយ​នេះ ខណៈដែលអ្នកសម្របសម្រួលកំពុងពិភាក្សាអំពីការគ្រប់គ្រង និងការកសាងឡើងវិញនៅហ្គាហ្សាក្រោយសង្គ្រាម ជាទីកន្លែងដែលក្រសួងសុខាភិបាលហាម៉ាសបញ្ជាក់ថាមានមនុស្សស្លាប់ជាង ៧២០០០នាក់។

ការប្រកួតប្រជែងដណ្តើមតំណែងដឹកនាំនេះ ធ្វើឡើងជាចម្បងរវាងលោក Khalil al-Hayya ដែលជាមន្ត្រីនៅហ្គាហ្សាមាននិន្នាការតាមមេដឹកនាំមុនៗ និងលោក Khaled Meshaal ដែលជាសមាជិកជើងចាស់តំណាងឲ្យចលនា «Old Guard» ហើយបច្ចុប្បន្នកំពុងស្នាក់នៅប្រទេសកាតា។ ការបោះឆ្នោតនេះ បង្ហាញពីការផ្លាស់ប្តូរអំណាចដែលអាចកើតមាន ដ្បិតការសម្រេចចិត្តដែលធ្លាប់តែផ្ដោតខ្លាំងលើតំបន់ហ្គាហ្សាកាលពីឆ្នាំ២០១៧ ត្រូវបានចុះខ្សោយដោយសារឥទ្ធិពលសង្គ្រាម ដែលអាចអនុញ្ញាត​ឲ្យ​ក្រុម​នៃ​ចលនា «Old Guard» នៅក្រៅប្រទេសដែលមានភាពបត់បែនជាង ត្រឡប់មកកាន់​ឥទ្ធិពលវិញ។

យោងតាមបទប្បញ្ញត្តិផ្ទៃក្នុង ក្រុម​អ្នក​បោះឆ្នោតដែលមានសមាជិកប្រហែល៨៦រូបមកពីក្រុមប្រឹក្សា Shura នឹងជាអ្នកសម្រេចជ្រើសរើសអ្នកបន្តវេន។ ដំណើរការនេះ កើតឡើងក្នុងកំឡុងពេលដែលបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកកំពុងមានប្រសិទ្ធភាព ទោះបីជាមានផែនការរបស់អាមេរិកដែលចង់ដកហាម៉ាសចេញពីការគ្រប់គ្រងនាពេលអនាគត ដើម្បីប្រគល់​ឲ្យ​អាជ្ញាធរប៉ាឡេស្ទីនក៏ដោយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម