Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីជូនដំណឹងពីការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារឆ្នាំ២០២៦

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ពាក្យ ជាមួយនឹងការទទួលពាក្យ បេក្ខជនសិស្ស និស្សិត ដើម្បីបានប្រឡងប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានីភ្នំពេញ មណ្ឌលអប់រំកែប្រែទី១ និងមណ្ឌលអប់រំកែប្រែទី២។ ក្នុងនោះសម្រាប់ការផ្តល់ពាក្យធ្វើឡើងនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦និងទទួលពាក្យ នៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី៩ ខែមីនា ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី នៅសាលប្រជុំធំជាន់ទី២ អគារ “ខ” សាលារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងស្តីពីការផ្តល់ពាក្យ និងទទួលពាក្យប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានីភ្នំពេញ មណ្ឌលអប់រំកែប្រែទី១ និងមណ្ឌលអប់រំកែប្រែទី២បានឱ្យដឹងថា៖ 

យោង៖ -សេចក្តីជូនដំណឹងលេខ ៥១៤ សជណ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការប្រឡង ប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានីភ្នំពេញ

-សេចក្តីជូនដំណឹងលេខ ៥១៥ សជណ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការប្រឡង ប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី១ -សេចក្តីជូនដំណឹងលេខ ៥១៦ សជណ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការប្រឡងប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី២។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន សិស្ស និស្សិត ជ្រាបថា ការផ្តល់ពាក្យ និងទទួលពាក្យ បេក្ខជនសម្រាប់ប្រឡងប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានី ភ្នំពេញ មណ្ឌលអប់រំកែប្រែទី១ និងមណ្ឌលអប់រំកែប្រែទី២ នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖

ផ្តល់ពាក្យនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ទទួលពាក្យនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី៩ ខែមីនា ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី ជាកាលបរិច្ឆេទចុងក្រោយទីកន្លែងផ្តល់ពាក្យ និងទទួលពាក្យ ស្ថិតនៅសាលប្រជុំធំជាន់ទី២ អគារ “ខ” សាលារាជធានីភ្នំពេញ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម