Connect with us

សន្តិសុខសង្គម

ឃាត់ជនជាតិចិនប្រុសស្រី ១៣នាក់ ក្រោយរកឃើញអាវុធខ្លី គ្រាប់បែកដៃ និងសារធាតុញៀន

បានផុស

នៅ

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលត្រួតពិនិត្យ រកឃើញជនជាតិចិន ១៣នាក់ រួមជាមួយអាវុធខ្លី គ្រាប់បែកដៃ នឹងសារធាតុញៀន។ ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីវេលាម៉ោង ៧យប់ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុង បុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីកម្លាំងជំនាញ បានឱ្យដឹងថា ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ នៅផ្ទះលេខ១០៤ ផ្លូវR១៣ (បុរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ច្បារអំពៅ។ ជាក់ស្តែង កម្លាំងនគរបាលចម្រុះ បានប្រតិបត្តិការណ៍ ត្រួតពិនិត្យរកឃើញជនជាតិចិន ១៣នាក់ (ប្រុស ៨នាក់ , ស្រី៥នាក់) ស្នាក់នៅ។

ក្នុងនោះសមត្ថកិច្ច ត្រួតពិនិត្យរកឃើញមានកាំភ្លើងខ្លី ម៉ាក Glock -19 ចំនួន ១ដើម, គ្រាប់កាំភ្លើងខ្លី ៩០គ្រាប់, គ្រាប់បែកដៃ ចំនួន ១គ្រាប់, បង់ខ្លី ចំនួន ៣បង់, គ្រាប់វែង ចំនួន ២៤គ្រាប់ , ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ៥កញ្ចប់ថង់ធំល្មម, ថ្នាំគ្រាប់ពណ័ផ្កាឈូក មានអក្សរWY ចំនួន ១៣៤ គ្រាប់, ក្រដាសអាលុយមីញូម ចំនួន១, ខ្នោះដៃដែក ចំនួន២, ដែកកេះចំនួន៩, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១, Laptop ១គ្រឿង, iPhone ៤៨គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង១៣ នាក់ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម