Connect with us

កីឡា

ស្ថិតិនេះបង្ហាញ ថា Ronaldo មានវ័យកាន់តែចាស់ កាន់តែជោគជ័យ

បានផុស

នៅ

ខ្សែប្រយុទ្ធរបស់ Al-Nassr កីឡាករ Cristiano Ronaldo ត្រូវបានបង្ហាញ ជាកីឡាករ​ទទួល​បាន​ជោគជ័យខ្លាំង នៅពេលមានវ័យកាន់តែចាស់ ខណៈស្ថិតិនេះ ត្រូវបានប្រៀបធៀបនៅមុនអាយុ ៣០ ឆ្នាំ និងក្រោយអាយុ ៣០ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កីឡាករ Cristiano Ronaldo

កីឡាករ Ronaldo កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការស៊ុតបញ្ចូលទីគ្រាប់បាល់ចំនួន ១,០០០ គ្រាប់ស្របតាមផែនការរបស់ខ្លួន។ បច្ចុប្បន្ន ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤១ ឆ្នាំរកបានគ្រាប់បាល់បានចំនួន ៩៦៤ គ្រាប់ហើយ បន្ទាប់ពីរកបាន ២ គ្រាប់ចុងក្រោយ កាលពីថ្ងៃអាទិត្យ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៦ ដែលជួយឱ្យ Al-Nassr យកឈ្នះក្រុម Al-Hazem ៤-០។

ជាមួយគ្នានេះ Ronaldo ក៏ត្រូវបានគេយកមកប្រៀបធៀបផងដែរ អំពីគ្រាប់បាល់សរុបរបស់គាត់ នៅមុន និងក្រោយអាយុ ៣០ ឆ្នាំ។ តាមស្ថិតិបានបង្ហាញ ថា ខ្សែប្រយុទ្ធ Al-Nassr រកបានគ្រាប់បាល់នៅអាយុមុន ៣០ ឆ្នាំចំនួន ៤៦៣ គ្រាប់ ខណៈនៅក្រោយអាយុ ៣០ ឆ្នាំវិញ គិតត្រឹមពេលនេះ កីឡាកររកបានគ្រាប់បាល់រហូតដល់ទៅ ៥០១ គ្រាប់ឯណោះ។

កីឡាករ Cristiano Ronaldo

ដោយឡែកពានរង្វាន់វិញ នៅមុន និងក្រោយ ៣០ ឆ្នាំ Ronaldo ឈ្នះចំនួន ១៧ លើកដូចគ្នា ប៉ុន្តែអ្វីដែលជារឿងចាប់អារម្មណ៍ គឺ នៅមុនអាយុ ៣០ ឆ្នាំ កីឡាករមិនដែលបានឈ្នះពានជាមួយជម្រើសជាតិ ព័រទុយហ្គាល់នោះទេ ប៉ុន្តែនៅក្រោយអាយុ ៣០ ឆ្នាំ គាត់បានឈ្នះពានចំនួន ៣ ដូចជា Euro 2016, Nations League 2019 និង 2025។

តាមរយៈស្ថិតិទាំងនេះ បានបង្ហាញច្បាស់ ថា Ronaldo ជាកីឡាករម្នាក់ ដែលមានភាពជោគជ័យខ្លាំង នៅពេលគាត់មានវ័យកាន់តែច្រើន៕

កីឡាករ Cristiano Ronaldo

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម