សន្តិសុខសង្គម
នារីជនជាតិចិនម្នាក់ធ្លាក់ពីអគារក្លិបកម្សាន្ត «ពេជ្រលើមេឃ» បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ
នារីជនជាតិចិនម្នាក់ត្រូវបានប្រទះឃើញធ្លាក់ពីលើអគារក្លិបកម្សាន្ត ពេជ្រលើមេឃ បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ។ ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គាត់ឈរលេងនៅមាត់ទន្លេត្រើយម្ខាងទៀត ដែលអាចមើលឃើញខ្នងអគារខាងលើ។ លុះមួយសន្ទុះក្រោយមក ក៏ឃើញមានមនុស្សបានធ្លាក់អគារ ពេជ្រលើមេឃ ចុះមកក្រោម លាន់សំឡេងយ៉ាងខ្លាំង បង្កភ្ញាក់ផ្អើលបុគ្គលិក និងអ្នកនៅក្បែរនោះ។ ភ្លាមៗ ប្រជាពលរដ្ឋក៏ធ្វើការទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីបន្តទៅកាន់នគរបាលជំនាញចក្ខុកោសល្យវិច័យ មកត្រួតពិនិត្យផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យសពខាងលើរួចរាល់ និងធ្វើការយកទៅតម្កល់ទុករង់ចាំសាច់ញ្ញាតិមកទទួលត្រឡប់ទៅវិញដើម្បីធ្វើបុណ្យតាមប្រពៃណី។

សូំជម្រាបថា អគារក្លិបកម្សាន្ដ ពេជ្រលើមេឃ នេះ កាលពីអំឡុងឆ្នាំ២០២៥កន្លង ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើគ្រឿងញៀនបានចុះបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ដោយឃាត់ខ្លួនជនសង្ស័យចម្រុះជាតិសាស្ត្រប្រមាណជាង២០០នាក់ និងរកឃើញសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន៕
អត្ថបទ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


