ព័ត៌មានអន្ដរជាតិ
ម៉ិកស៊ិកទម្លាយថា ឆ្មាំជាតិ ២៥នាក់ ស្លាប់ក្នុងការវាយឆ្មក់របស់រដ្ឋាភិបាល លើមេគ្រឿងញៀន
ទីបំផុត រដ្ឋមន្ត្រីសន្តិសុខម៉ិកស៊ិក លោក Omar Garcia Harfuch ទម្លាយថា សមាជិកកងឆ្មាំជាតិចំនួន២៥នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធជាមួយក្រុមឧក្រិដ្ឋជននៅរដ្ឋ Jalisco បន្ទាប់ពីការវាយឆ្មក់សម្លាប់មេជួញដូរគ្រឿងញៀនម្នាក់។ នេះបើយោងតាម Al Jazeera ចុះផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ទន្ទឹមនោះ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum ក៏អំពាវនាវដល់ពលរដ្ឋសូមកុំមានការភ័យខ្លាចឲ្យសោះ ខណៈអំពើហិង្សាផ្ទុះឡើងជាបន្តបន្ទាប់ទូទាំងប្រទេស។
លោកស្រី Sheinbaum និយាយថា៖ «អ្វីដែលសំខាន់នៅពេលនេះ គឺការធានាសន្តិភាព និងសន្តិសុខរបស់ប្រជាជនទាំងអស់នៃប្រទេសម៉ិកស៊ិកទាំងមូល។ ចំណែកស្ថានភាពបានប្រសើរឡើងហើយ ម៉ិកស៊ិកមានភាពស្ងប់ស្ងាត់ បន្ទាប់ពីការវាយឆ្មក់កាលពីថ្ងៃអាទិត្យ ដែលសម្លាប់មេគ្រឿងញៀនឈ្មោះ Nemesio Oseguera ឬគេហៅថា El Mencho នៃក្រុម Jalisco។
ការសម្លាប់លោក Mencho កើតឡើង ខណៈម៉ិកស៊ិកកំពុងរងសម្ពាធកាន់តែខ្លាំងពីសហរដ្ឋអាមេរិក ឲ្យប្រើធម៌ក្តៅលើក្រុមជួញដូរគ្រឿងញៀន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


